រូបពី PPC

អ្នកចាំទី អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន ឈរលើ ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ ក្នុងនាមជាអ្នកចាំទីដែលរក្សាបាន Clean Sheets ច្រើនជាងគេសរុប៥លើក ក្នុងចំណោមអ្នកចាំទី១៤នាក់ នៃពានរង្វាន់ Cambodian League Cup 2023។

អ្នកចាំទីដែលរក្សាបាន Clean Sheets ក្នុងចំណោមអ្នកចាំទី១៤នាក់៖

  • អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន ៥លើក
  • ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ ៤លើក
  • កែវ សុខសិលា របស់វិសាខា ៣លើក
  • ជា វណ្ណសាក់ របស់គិរីវង់សុខសែនជ័យ ២លើក
  • អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង ២លើក
  • ពេជ្រ តារា របស់ Tiffy Army FC ១លើក
  • ជា សារិន របស់សូលទីឡូអង្គរ ១លើក
  • យី ប៊ុនហេង របស់អង្គរថាយហ្គឺរ ១លើក
  • វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ១លើក
  • រ៉េត លីហេង របស់ណាហ្គាវើលដ៍ ១លើក
  • គង់ ភ័ត្រ របស់នគរបាលជាតិ ១លើក
  • សាំង ហាន់ឃុន របស់ព្រៃវែង ១លើក
  • ហ៊ុល គឹមហ៊ុយ របស់វិសាខា ១លើក
  • សាវែង សំណាង របស់ភ្នំពេញក្រោន ១លើក។
រូបពី CPL

រក្សា Clean Sheets ឬបិទមិនឲ្យគូប្រកួតទាត់បញ្ចូលទីទាំង៥លើករបស់អ្នកចាំទី អ៊ុំ វិចិត្រ គឺនៅប្រកួតទល់នឹង ព្រះខ័នរាជស្វាយរៀង, ISI ដង្កោសែនជ័យ និងសូលទីឡូអង្គរ វគ្គជម្រុះក្នុងពូល ខណ:គិរីវង់សុខសែនជ័យ ពីរជើង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ខណ:ក្លិបបាល់ទាត់ ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានក្លាយជាម្ចាស់ពានរង្វាន់ Cambodian League Cup 2023 កាលថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅកីឡដ្ឋានស្តាតចាស់ ក្រោយឈ្នះណាហ្គាវើលដ៍ ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ៣-២ បន្ទាប់ពីស្មើគ្នា ១២០នាទី ១-១៕

រូបពី CPL
Share.