ក្រោយបញ្ចប់វគ្គផ្តាច់ព្រ័ត្រ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាម្ចាស់ពានរង្វាន់ Cambodian League Cup 2023 កាលថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅកីឡដ្ឋានស្តាតចាស់ ក្រោយឈ្នះណាហ្គាវើលដ៍ ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ៣-២ បន្ទាប់ពីស្មើគ្នា ១២០នាទី ១-១។

ខណ:អ្នកគាំទ្រចូលទស្សនាផ្ទាល់សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ រវាងភ្នំពេញក្រោន ទល់នឹង ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្តាតចាស់ មានចំនួន ៤,៩៣២នាក់។ ធ្វើឲ្យស្តាតចាស់ ក្លាយជាកីឡដ្ឋានដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេនៅពានរង្វាន់ Cambodian League Cup 2023 ក្នុងចំណោមកីឡដ្ឋានសរុប១២។

ចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុបនៃពានរង្វាន់ Cambodian League Cup 2023៖
1. កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) សរុប៦ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៩,៦៤៧នាក់
2. AIA Stadium, KMH Park សរុប៨ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៧,៥៩៩នាក់
3. ហនុមាន សរុប៦ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៥,៣០៦នាក់
4. Cambodia Airway សរុប៣ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៤,៧២២នាក់
5. កំពង់ស្ពឺ សរុប៤ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៤,៤៨០នាក់
6. Smart RSN សរុប៤ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៣,១៨៦នាក់
7. ព្រៃវែង សរុប៣ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ២,៣០៣នាក់
8. កោះកុង សរុប៣ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ២,២៧៧នាក់
9. ព្រីនស៍ សរុប១ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ១,៩៦៨នាក់
10. គិរីវង់សុខសែនជ័យ សរុប៤ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ១,៧៣៣នាក់
11. សាលាបណ្ឌិតត្យសភានគរបាលកម្ពុជា សរុប២ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ១,២៤៣នាក់
12. អគ្គិសនីកម្ពុជា សរុប៣ប្រកួត មានអ្នកគាំទ្រចូលទស្សនាសរុប ៨២៧នាក់៕

Share.