ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានក្លាយជាម្ចាស់ ពានរង្វាន់ Cambodian League Cup 2023 កាល​ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅកីឡដ្ឋានស្តាតចាស់ ក្រោយឈ្នះណាហ្គាវើលដ៍ ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ៣-២ បន្ទាប់ពីស្មើគ្នា ១២០នាទី ១-១។

ក្រោយពេលបញ្ចប់ការ​ប្រកួតពានរង្វាន់ Cambodian League Cup 2023 ក្រុមទាំងអស់​បាន​ស៊ុតបញ្ចូលទីគ្នាចំនួន ១៦២គ្រាប់ ក្នុងនោះភ្នំពេញក្រោន និងណាហ្គាវើលដ៍ ជាក្រុម​ដែល​រក​គ្រាប់​បាន​បាន​ច្រើន​ជាងគេ ក្នុងចំណោមក្រុមទាំង១៤ មាន​ដូច​ខាង​ក្រោម៖​

  • ភ្នំពេញក្រោន រកបាន ២៤គ្រាប់ របូត ៣គ្រាប់
  • ណាហ្គាវើលដ៍ រកបាន ២៣គ្រាប់ របូត ៥គ្រាប់
  • វិសាខា រកបាន ១៧គ្រាប់ របូត ៤គ្រាប់
  • ព្រៃវែង រកបាន ១៥គ្រាប់ របូត ៩គ្រាប់
  • Tiffy Army FC រកបាន ១៣គ្រាប់ របូត ១១គ្រាប់
  • ព្រះខ័នរាជស្វាយរៀង រកបាន ១៦គ្រាប់ របូត ៤គ្រាប់
  • ISI Dangkor Senchey FC រកបាន ១២គ្រាប់ របូត ១២គ្រាប់
  • បឹងកេត រកបាន ៩គ្រាប់ របូត ១៤គ្រាប់
  • គិរីវង់សុខសែនជ័យ រកបាន ៩គ្រាប់ របូត ១២គ្រាប់
  • នគរបាលជាតិ រកបាន ៦គ្រាប់ របូត ១៥គ្រាប់
  • អគ្គិសនីកម្ពុជា រកបាន ៦គ្រាប់ របូត ២១គ្រាប់
  • កោះកុង រកបាន ៥គ្រាប់ របូត ១០គ្រាប់
  • សូលទីឡូអង្គរ រកបាន ៤គ្រាប់ របូត ១៦គ្រាប់
  • អង្គរថាយហ្គឺរ រកបាន ៤គ្រាប់ របូត ២៦គ្រាប់

គួរបញ្ជាក់ថា ក្រុមភ្នំពេញក្រោម ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បាន​គ្រង​តំណែង​ជើងឯក Cambodian League Cup ឆ្នាំ២០២៣ ២ឆ្នាំជាប់​គ្នា (២០២២ និងឆ្នាំ២០២៣)។

ដោយស្នាដៃរបស់លោក Oleg Starynskyi នៅឆ្នាំ២០២២៖
-ឈ្នះពាន Cambodian Super Cup
-ឈ្នះពាន Cambodian League Cup
-ឈ្នះពានលីគកំពូលកម្ពុជា Cambodia Premier League
-ឈ្នះពានគ្រូបង្វិកល្អជាងគេ៕

Share.