ការប្រកួតពានរង្វាន់ Cambodian league Cup 2023 បានរកឃើញម្ចាស់ជើងឯកហើយ គឺក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយណាហ្គាវើលដ៍ ក្នុងវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាទីកាត់សេចក្តី១១មែត្រ បន្ទាប់ពីស្នើគ្នាពេញ ១២០នាទី ក្នុងលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សម្រាប់មន្រ្តីអាជ្ញាកណ្តាលដឹកនាំការប្រកួតក្នុងពានរង្វាន់ Cambodian League Cup សរុបចំនួន ៤៧ប្រកួត លោកអាជ្ញាកណ្តាលបានចាយកាតចេញពីខោបៅសរុបចំនួន ១៦៩សន្លឹក ក្នុងនោះមានកាតក្រហមចំនួន​ ១១សន្លឹក ខណៈលោក ឃិន ឧសីហា គឺជាអាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ ក្នុងចំណោមអាជ្ញាកណ្តាលចំនួន១៤រូប។

ខាងក្រោមនេះគឺជាបញ្ជឺឈ្នោះអាជ្ញាកណ្តាលដែលបានកាត់សេចក្តីពានរង្វាន់ Cambodain league Cup ឆ្នាំ២០២៣ កន្លងមក៖
១. លោក ឃិន ឧសីហា កាត់សេចក្តីបាន ៦ប្រកួត ចាយកាតសរុប ៣០សន្លឹក (ក្រហម១)
២. លោក អ៊ីវ ទីណា កាត់សេចក្តីបាន ៧ប្រកួត ចាយកាតសរុប ២៣សន្លឹក
៣. លោក ហ៊ោ ប៊ុនថង កាត់សេចក្តីបាន ៤ប្រកួត ចាយកាតសរុប ២០សន្លឹក (ក្រហម១)
៤. លោក ថន ថាវ័ន្ត​ កាត់សេចក្តីបាន ៥ប្រកួត ចាយកាតសរុប ១៧សន្លឹក (ក្រហម២)
៥. លោក ជី សាមឌី កាត់សេចក្តីបាន ៤ប្រកួត ចាយកាតសរុប ១៦សន្លឹក (ក្រហម៣)
៦. លោក សារី ថាណាក់ កាត់សេចក្តីបាន ៤ប្រកួត ចាយកាតសរុប ១៥សន្លឹក
៧. លោក ភាវ ភា កាត់សេចក្តីបាន ២ប្រកួត ចាយកាតសរុប ១២សន្លឹក (ក្រហម១)
៨. លោក ជួប ពិសាល កាត់សេចក្តីបាន ៥ប្រកួត ចាយកាតសរុប ៨សន្លឹក
៩. លោក ឃួន វិរៈ កាត់សេចក្តីបាន ៣ប្រកួត ចាយកាតសរុប ៧សន្លឹក (ក្រហម១)
១០. លោក ស៊ុំ វីយូរ៉ា កាត់សេចក្តីបាន ១ប្រកួត ចាយកាតសរុប ៧សន្លឹក
១១. លោក ហាក់ ដា កាត់សេចក្តីបាន ២ប្រកួត ចាយកាតសរុប ៧សន្លឹក
១២. លោក ប្រឹង​ ម៉េងហ័​រ កាត់សេចក្តី ១ប្រកួត ចាយកាតសរុប ៥សន្លឹក (ក្រហម២)
១៣. លោក ឆន បញ្ញា កាត់សេចក្តី ២ប្រកួត ចាយកាតសរុប ២សន្កឹក
១៤. លោក​ យាន ប៊ុនថន កាត់សេចក្តី ១ប្រកួត គ្មានកាតសូម្បី ១សន្លឹក។

សូមរំលឹកថា ភ្នំពេញក្រោន គឺជាក្រុមដែលគ្រងជើងឯក ២ឆ្នាំជាប់គ្នា ពោលគឺកាលពីរដូវកាលឆ្នាំ២០២២ ភ្នំពេញក្រោន បានយកឈ្នះលើវិសាខា ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Smart RSN។

Share.