ក្លិបបាល់ទាត់ West Ham United ក្រោមការដឹកនាំរបស់លោក David Moyes បានគ្រងជើងឯកនៃពានរង្វាន់ UEFA Europa Conference League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ ACF Fiorentina ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Fortuna Arena កាលពីរាត្រីថ្ងៃទី៧ ខែមិថុនា។

នេះគឺការឈ្នះជើងឯកលើកដំបូងរបស់ក្លិបបាល់ទាត់ West Ham United ក្នុងរយ:ពេល ៤៣ឆ្នាំ ក្រោយខកខានតាំងពីឆ្នាំ ១៩៨០ ខណ:ពានរង្វាន់ចុងក្រោយដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងកើតនេះឈ្នះគឺ FA Cup។

កំណត់ត្រាមិនចាញ់សោះ១៣ប្រកួតរបស់ West Ham United ក្នុងពានរង្វាន់ UEFA Europa Conference League រដូវកាល ២០២២-២៣៖

ខណ:ខ្សែការពារស្លាប Emerson Palmieri គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះគ្រប់ពានរង្វាន់ទាំងអស់របស់អ៊ឺរ៉ុប មានដូចជា៖
-Europa League
​-Champions League
​-Super Cup
​-EURO 2020
​-Europa Conference League៕

Share.