ផ្លូវការខ្សែប្រយុទ្ធ Lionel Messi ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បានសម្រេចចិត្តចូលរួមជាមួយក្លិបបាល់ទាត់ Inter Miami CF ដោយគ្មានតម្លៃខ្លួន ក្រោយចាកចេញពី Paris Saint-Germain នៅលីគកំពូលបារាំង ចប់រដូវកាល ២០២២-២៣។

ក្លិបបាល់ទាត់ Inter Miami CF សមាជិកលីគកំពូលអាមេរិក Major League Soccer (MLS) ដែលមានម្ចាស់ក្លិបគឺលោក David Beckham អតីតខ្សែបម្រើឆ្នើមរបស់ Man United, Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស។

កិច្ចសន្យារបស់ Lionel Messi ជាមួយក្លិបបាល់ទាត់ Inter Miami គឺរយ:ពេល២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត ដោយទទួលបានថ្លៃនឿយហត់ ៥៤ លានដុល្លារក្នុង១ឆ្នាំ។

ខណ:របាយការណ៍ចុងក្រោយបានឲ្យដឹងថាក្លិបបាល់ទាត់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត ហ៊ានដាក់តម្លៃរហូតដល់ ១.៦ពាន់លានដុល្លារ សម្រាប់កិច្ចសន្យារយ:ពេល ៣ឆ្នាំ ដល់ខ្សែប្រយុទ្ធ Lionel Messi ប៉ុន្តែនៅតែមិនបានជោគជ័យ៕

Share.