​កញ្ញា Patcharaporn Chantarapadit Miss Grand Thailand ឆ្នាំ​២០២០ បាន​ចេញ​មក​ Live រយៈ​ពេល​ ៣ម៉ោង ជេរ​​គ្មាន​ទុក​មុខ​ ព្រម​ទាំង​ប្រកាស​ថា​ Nawat ស្ថាបនិក Miss Grand ​មានលុយ​ព្យាបាល​ខ្លួន​ មិន​ត្រូវ​ការ​​ជំនួយ​ពី​រដ្ឋាភិបាល​នោះ​ទេ​ ដូច្នេះ​កុំ​ចង់​ទាម​ទារ​​បុណ្យ​គុណ​ឱ្យ​សោះ​។​

ប្រើប្រាស់​ហ្វេសប៊ុក​ Nawat Itsaragrisil ធ្វើ​ការ​ Live លើ​ហ្វេសប៊ុក​រយៈ​ពេល​៣ ​ម៉ោង​ពេញ​ កញ្ញា​ Patcharaporn ខឹង​ជេរ​ ចំពោះ​ព័ត៌មាន​ចចាមអារ៉ាម​ ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពេល​កញ្ញា​​បញ្ចប់​ចត្តាឡីស័ក​នឹង​ចេញ​ទៅ​ជេរ​បន្ត​ទៀត​ ពិសេស​គឺ​ពួក​គាំទ្រ​រដ្ឋាភិបាល​ ដោយ​កញ្ញា​បាន​បញ្ជាក់​ថា​ថ្ងៃ​នេះ​មិន​ជេរ​រដ្ឋាភិបាល​ទេ​ តែ​ជេរ​អ្នក​គាំទ្រ​ ហើយ​មិន​បាច់​មក​ជេរ​តប​ខ្លួន​ថា​ពួក​ បាតផ្សារ​ ព្រោះ​សុទ្ធតែ​ពួក​បាត​ផ្សារ​ដូច​គ្នា​ទេ​ ថ្វី​ត្បិត​តែ​ខ្លួន​មាត់​សុនខ (ឆ្កែ​) តែ​មាន​ចិត្ត​ទៀងត្រង់​ ថែម​ទាំង​វាយ​ប្រហារ​ចំពោះ​សារព័ត៌មាន​ដែល​លើក​ឡើង​រឿង​រៀបចំ​ពិធី​បូជា​សព និង​ ការរៀបចំ​ចាត់​ចែង​សព​ ថែម​ទាំង​និយាយ​ទៀត​ថា ម៉េច​ក៏​អ្នក​ទាំងអស់​នោះ​​ដឹង​ពីជំងឺ​​និង​សុខទុក្ខ​លោក Nawat ច្បាស់​ជាង​​កញ្ញា​ទៀត​នោះ​។​ ព្រម​ទាំង​លើក​ទៀត​ថា​កញ្ញា​ស្អប់​ណាស់​ ពួក​មក​ដាក់​បណ្ដាសារ​លោក Nawat ដោយ​សួរ​ទៅ​វិញ​ទៀត​ថា​ ពួកអ្នក​ឯ​ងមាន​បាន​ធ្វើ​អ្វី​ដើម្បី​សង្គម​ឬ​នៅ​?​

កញ្ញា​ ក៏​បាន​លើក​ពី​បញ្ហា​ជំងឺ​របស់​លោក Nawat ដែរ​ថា​ពេល​នេះ​លោក​កំពុង​សំរាក​នៅ​លើ​គ្រែ​ ពេល​នេះ​អាច​គ្រប់​គ្រង​វីរុស​បាន​ហើយ​ វីរុស​ដែល​លោក​ឆ្លង​គឺ​ជា​វីរុស​ពូជ​មក​ពី​ឥណ្ឌា គឺ​មាន​ភាព​ខ្លាំង​ ថ្វី​ត្បិត​តែ​មេរោគ​ចូល​ដល់​សួត​តែ​ពេល​នេះ​ធំរាលដាល​ហើយ​ ចាក់​ថ្នាំ​ក្បាល​ពោះ​ និង​ ធ្វើ​ស៊ីធីស្កេន (CT Scan) មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ​ ជួស​ឈាម​រាល់​ថ្ងៃ​ ចំណែក​ថ្លៃ​ព្យាបាល​គឺ​លោក Nawat ចេញ​ដោយ​ខ្លួន​ មិន​ចាំ​បាច់​ទៅ​សុំ​រដ្ឋាភិបាល​នោះ​ទេ​ មួយ​វិញ​ទៀត​បើ​សិន​ជា​ក្នុង​រវាង​៥​ទៅ៧​ថ្ងៃ​ទៀត​ អាការៈ​នឹងនអាច​ចេញ​បាន​ នឹង​មាន​អ្វី​ពិសេស​ជាក់ជាមិន​ខាន​ កុំ​បារម្ភ​ ចាំ​ពេល​ចេញ​នឹង​មាន​អ្វី​បង្ហាញ​ ចំណែក​អ្នក​ដែល​ Comment មក លោក​ Nawat មើល​រហូត​មិ​ន​ដាច់​នោះ​ទេ​៕

ប្រភព៖ Mrgonline

Telegram-Troryorng


Share.