រូបភាព៖​AKP

កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ២គ្រឿង ម្នាក់​ឯង និង​ជា​មេដាយមាសដំបូងគេ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។

ម្ចាស់មេដាយមាស គង់ សិលា កីឡាលើកទម្ងន់ជនពិការ បានលើកឡើងថា​នេះគឺជាជោគជ័យធំមួយសម្រាប់​លោក​ដែល​អាច​ដណ្ដើម​មេដាយ​មាស​ជូន​កម្ពុជាបាន និង​បាន​សម្រេច​ក្ដីស្រមៃជូន​អ្នក​ម្ដាយ​ដែល​កមពុង​សម្រាក​ដេកឈឺ។

ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត លោក​លើកឡើងថា៖ «ការទទួលបានជោគជ័យនៅពេលនេះ គឺទទួល​បាន​កំលាំង​ចិត្តពីថ្នាក់ដឹកនាំ និងអ្នកម្តាយ ដែលបានសន្យាជាមួយគាត់។ លោក​បាន​ជំរុញ​ដល់​យុវជន​ជំនាន់​ក្រោយ​កុំបាក់ទឹកចិត្តពេលធ្វើអ្វីមួយមិនបានសម្រេច ពោលគឺយើងព្យាយាមធ្វើវាគង់បានសម្រេច»។

កីឡាករ គង់ សិលា បាន​ឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសាលើកទម្ងន់ មានដូចខាងក្រោម៖

  • មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម
  • មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម (Total Lift)៕
រូបភាព៖​AKP
រូបភាព៖​AKP
Share.