ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបិទបញ្ចប់ ខណ:ប្រទេសឥណ្ឌូនេស៊ី ឈរកំពូលតារាង រកបានមេដាយមាសច្រើនជាងគេ ១៥៨គ្រឿង តាមពីក្រោយដោយប្រទេស ថៃ ១២៦មេដាយមាស វៀតណាម ៦៦មេដាយមាស ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ៧១គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរឹទ្ធ ៤៤គ្រឿង។

តារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រភពពី Cambodia 2023៖

ចំណាត់ថ្នាក់ប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
ឥណ្ឌូនេស៊ី១៥៨១៤៨៩៥៤០១
ថៃ១២៦១០៩៩៤៣២៩
វៀតណាម៦៦៥៩៧៨២០៣
ម៉ាឡេស៊ី៥០៣៨៣៤១២២
ហ្វីលីពីន៣៤៣៣៥០១១៧
មីយ៉ាន់ម៉ា១៥២២១៨៥៥
សិង្ហបុរី១២១៥១៧៤៤
កម្ពុជា១៨៤៤៧១
ប្រ៊ុយណេ
១០ទីម័រឡេស្តេ
១១ឡាវ១០១២

ការប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើពិធីបិទបញ្ចប់នឹងធ្វើនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕

Share.