ពានរង្វាន់ដ៍ធំប្រចាំទ្វីបអ៊ឺរ៉ុប UEFA Champion League រដូវកាល ២០២២-២៣ បានឈានដល់ផ្តាច់ព្រ័ត្រ ដោយ Manchester City នឹងត្រូវជួបជាមួយ Inter Milan នៅកីឡដ្ឋាន Atatürk Olympic ទីក្រុង Istanbul ប្រទេសតួកគី វេលាម៉ោង ២:០០ រំលងអធ្រាត្រ រាត្រីថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមិថុនា។

ក្រុមបាល់ទាត់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola របស់ប្រទេសអង់គ្លេស បានយកឈ្នះអធិរាជស Real Madrid សរុបទាំងពីរជើង ៥-១ នៅវគ្គ៤ក្រុមចុងក្រោយ មុនឡើងមកវគ្គផ្តាច់ព្រ័ត្រ។

ខណ:ក្រុមបាល់ទាត់ Inter Milan ក្រោមការដឹកនាំរបស់លោក Simone Inzaghi របស់ប្រទេសអ៊ីតាលី បានយកឈ្នះ AC Milan មកពីអ៊ីតាលីដូចគ្នា សរុបទាំងពីរជើង ៣-០ នៅវគ្គ៤ក្រុមចុងក្រោយ មុនឡើងមកវគ្គផ្តាច់ព្រ័ត្រ។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: Inter Milan ធ្លាប់ឈ្នះបាន ៣ដង រីឯ Man City មិនដែលឈ្នះម្តងណាឡើយ៕

Share.