ប្រទេសឡាវ នៅតែមិនអាច​រកបាន​​មេដាយ​មាស​ ប្រកួតនៅ​ក្នុងព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ដោយឆរនៅលេខរៀងចុងក្រោយគេ​ក្នុង​តារាង​មេដាយសរុប គឺ​រក​បាន​មេដាយ​ប្រាក់ ២គ្រឿង សំរឹទ្ធ ៩គ្រឿង។

ខណ:ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបិទបញ្ចប់ ប្រទេសឥណ្ឌូនេស៊ី ឈរកំពូលតារាង រកបានមេដាយមាសច្រើនជាងគេ ១៥៨គ្រឿង តាមពីក្រោយដោយប្រទេស ថៃ ១២៦មេដាយមាស វៀតណាម ៦៦មេដាយមាស ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ៧១គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរឹទ្ធ ៤៤គ្រឿង។

តារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រភពពី Cambodia 2023៖

ចំណាត់ថ្នាក់ប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
ឥណ្ឌូនេស៊ី១៥៨១៤៨៩៥៤០១
ថៃ១២៦១០៩៩៤៣២៩
វៀតណាម៦៦៥៩៧៨២០៣
ម៉ាឡេស៊ី៥០៣៨៣៤១២២
ហ្វីលីពីន៣៤៣៣៥០១១៧
មីយ៉ាន់ម៉ា១៥២២១៨៥៥
សិង្ហបុរី១២១៥១៧៤៤
កម្ពុជា១៨៤៤៧១
ប្រ៊ុយណេ
១០ទីម័រឡេស្តេ
១១ឡាវ១០១២

គួររំលឹកថា ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ នៅក្នុងទីក្រុងសូឡូ នៅប្រទេសឥណ្ឌូនេស៊ី ឡាវ ដណ្ដើមមិនបានមេដាយមាសដូច​គ្នា ដោយរកបានមេដាយ​បប្រាក់ ២គ្រឿង សំរឹទ្ធ ៧គ្រឿង ឈរ​នៅ​លេខ​រៀង​ចុងក្រោយគេ។ ខណ:ឥណ្ឌូនេស៊ី ឈរលេខរៀងទី១ ថៃទី២ និងវៀតណាម លេខ៣ ចំណែក​កម្ពុជា លេខរៀងទី៧ ដណ្ដើមបានមេដាយមាស ៧គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ១១គ្រឿង៕

Share.