ក្លិបបាល់ទាត់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ពីប្រទេសអង់គ្លេស បានគ្រងជើងឯក UCL ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះ Inter Milan ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Atatürk Olympic ទីក្រុង Istanbul ប្រទេសតួកគី កាលពីរាត្រីថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមិថុនា។

១គ្រាប់ជ័យជម្នះរបស់ Man City ស៊ុតបញ្ចូលទីដោយខ្សែបម្រើការពារជនជាតិអេស្ប៉ាញ Rodri នៅនាទី៦៨’ ជួយឲ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester ឈ្នះពានរង្វាន់ដ៍ធំប្រចាំទ្វីបអ៊ឺរ៉ុប UEFA Champion League រដូវកាល ២០២២-២៣។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: Inter Milan ធ្លាប់ឈ្នះបាន ៣ដង រីឯ Man City ទើបតែឈ្នះម្តងប៉ុណ្ណោះនៅឆ្នាំ ២០២៣៕

ទស្សនាវីដេអូហាយឡាយ៖

Share.