ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបិទបញ្ចប់ ខណ:មេដាយសរុប ដែលអត្តពលិកជនពិការទាំង ១១ប្រទេសចូល​រួម​ប្រកួតប្រជែងដណ្ដើមបាន មានចំនួន ១ ៣៦៩គ្រឿង មេដាយមាស ៤៧៥គ្រឿង មេដាយប្រាក់ ៤៤៧គ្រឿង និងសំរឹទ្ធ ៤៤៧គ្រឿង។

តោះមកស្គាល់ម្ចាស់មេដាយមាស ទាំង ៩គ្រឿងរបស់កម្ពុជា រកបាននៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា៖

កីឡាការិនីអត្តពលកម្មកម្ពុជា វ៉ិត ចន្ថា បានឈ្នះមេដាយមាស ៣គ្រឿង ប្រភេទកីឡាអត្តពលកម្ម

  • ឈ្នះមេដាយមាសទី១ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា Women’s Long Jump T64)
  • ឈ្នះមេដាយមាសទី២ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា Women’s 400m T64
  • ឈ្នះមេដាយមាសទី៣ ក្នុងប្រភេទកីឡាអត្តពលកម្ម ប្រកួតវិញ្ញាសា Women’s 200m T64

កីឡាករ គង់ សិលា បាន​ឈ្នះមេដាយមាស ២គ្រឿង ប្រភេទកីឡាលើកទម្ងន់

  • មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម
  • មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម (Total Lift)

ក្រុមកីឡាការិនីបាល់បោះជិះរទេះរបស់កម្ពុជា បាន​ឈ្នះមេដាយមាស ១គ្រឿង កីឡាបាល់បោះបាល់បោះជិះរទេះ
វិញ្ញាសា ៣ទល់៣

កីឡាការិនី យិន សូត ឈ្នះមេដាយមាស ១គ្រឿង ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសា ៨០០ម៉ែត្រ (T11)

កីឡាការិនី ងួន រតនា ឈ្នះមេដាយមាស ១គ្រឿង ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសា ១៥០០ម៉ែត្រ (T46)

កីឡាករ វ៉ាន់ សុចិន ឈ្នះមេដាយមាស ១គ្រឿង ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតកម្ពស់ Men’s High Jump T46

គួរបញ្ជាក់ថា ព្រឹត្តិការអស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា បានបិទ្បញ្ចប់ ប្រទេសឥណ្ឌូនេស៊ី ឈរកំពូលតារាង រកបានមេដាយមាសច្រើនជាងគេ ១៥៨គ្រឿង តាមពីក្រោយដោយប្រទេស ថៃ ១២៦មេដាយមាស វៀតណាម ៦៦មេដាយមាស ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ៧១គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរឹទ្ធ ៤៤គ្រឿង៕

Share.