ព្រះសីហនុ៖  សពបុរសរងគ្រោះ ដែលលង់ទឹកបាត់ខ្លួន ពេលចុះ ទៅជួយកូននៅសមុទ្រឆ្នេរអូរឈើទាលត្រូវ បានសមត្ថកិច្ច រកឃើញហើយនៅម៉ោងជាង៩ព្រឹកថ្ងៃ១២មិថុនា២០២៣នេះ ដែលស្ថិត ជាប់នឹងខ្សែពោងខាងមុខឆ្នេរអូរឈើទាលក្រុងព្រះសីហនុក្បែរកន្លែងដែលរលកសមុទ្រវាយពន្លិចជនរងគ្រោះ។

ពជនរងគ្រោះឈ្មោះផេង ពិសិដ្ឋ ភេទ ប្រុស អាយុ 43 ឆ្នាំមានអាសយដ្ឋាន នៅរាជធានីភ្នំពេញមាន មុខរបរធ្វើការឯកជន។

តាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុកូនប្រុសរបស់គាត់កំពុងលង់ទឹក ឃើញដូចនោះប្ដីរបស់គាត់បានចុះទៅជួយកូនឲ្យចេញពីកន្លែងគ្រោះថ្នាក់នោះ ស្រាប់តែបាត់ខ្លួនប្តីរបស់គាត់តែម្តង។ ក្រោយកើតហេយតុភ្លាមៗក្រុមប្រតិបត្តិការបានស្វែងរកជនរងគ្រោះរហូតដល់ម៉ោង៧និង៣០នាទីតែនៅតែរកមិនទាន់រកឃើញ ។ ​លុះនៅវេលាម៉ោងជាងព្រឹក ថ្ងៃទៅ១២ ខែមិថុនាឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្វែងរកសពជនរងគ្រោះ។ បច្ចុប្បន្នសពជនរងគ្រោះត្រូបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ព្រះសីហនុ

Share.