ប្រទេសឡាវ នៅតែមិនអាច​រកបាន​​មេដាយ​មាស ប្រកួតក្នុងព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម ក្នុង​ការ​ចូល​រួម​ប្រកួត​ទាំង​ ១១លើកកន្លង​មក។ ខណ:​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ឆ្នាំ២០២៣ នៅកម្ពុជា ឡាវ រក​បានរកបានមេដាយប្រាក់ ២គ្រឿង សំរឹទ្ធ ៩គ្រឿង ប៉ុណ្ណេះ។​

តារាងមេដាយសរុប របស់​ប្រទេសឡាវដែល​ចូល​រួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡាអា​ស៊ានប៉ារ៉ាហ្គេម ទាំង១១ លើកកន្លងមក៖

  • នៅឆ្នាំ២០០១ ធ្វើនៅប្រទេសម៉ាឡេស៊ី ឡាវ រកមិនបានមេដាយឡើយ
  • នៅឆ្នាំ២០០៣ ធ្វើនៅប្រទេសវៀតណាម រកបានមេដាយប្រាក់ ៣គ្រឿង សំរឹទ្ធ ១គ្រឿង
  • នៅឆ្នាំ២០០៥ ធ្វើនៅប្រទេសហ្វីលីពីន រកបានមេដាយប្រាក់ ២គ្រឿង សំរឹទ្ធ ១គ្រឿង
  • នៅឆ្នាំ២០០៨ ធ្វើនៅប្រទេសថៃ រកបានមេដាយប្រាក់ ១គ្រឿង សំរឹទ្ធ ៣គ្រឿង
  • នៅឆ្នាំ២០០៩ ធ្វើនៅប្រទេសម៉ាឡេស៊ី រកបានមេដាយប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង
  • នៅឆ្នាំ២០១១ ធ្វើនៅប្រទេសឥណ្ឌូនេស៊ី រកបានមេដាយប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង
  • នៅឆ្នាំ២០១៤ ធ្វើនៅប្រទេសមីយ៉ាន់ម៉ា រកបានមេដាយប្រាក់ ៣គ្រឿង សំរឹទ្ធ ៣គ្រឿង
  • នៅឆ្នាំ២០១៥ ធ្វើនៅប្រទេសសិង្ហបុរី រកបានមេដាយប្រាក់ ២គ្រឿង សំរឹទ្ធ ៣គ្រឿង
  • នៅឆ្នាំ២០១៧ ធ្វើនៅប្រទេសម៉ាឡេស៊ី រកបានមេដាយប្រាក់ ៤គ្រឿង សំរឹទ្ធ ៤គ្រឿង
  • នៅឆ្នាំ២០២២ ធ្វើនៅប្រទេសឥណ្ឌូនេស៊ី រកបានមេដាយប្រាក់ ២គ្រឿង សំរឹទ្ធ ៧គ្រឿង
  • នៅឆ្នាំ២០២៣ ធ្វើនៅប្រទេសកម្ពុជា រកបានមេដាយប្រាក់ ២គ្រឿង សំរឹទ្ធ ៩គ្រឿង

បើសរុបពីការចូល​រួម​​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ា​ហ្គេម ទាំង១១ លើក កន្លងមក របស់​ប្រទេសឡាវ ដណ្ដើម​មិនបានមេដាយ ដោយរកបានមេដាយ​បប្រាក់ ២១គ្រឿង សំរឹទ្ធ៣២គ្រឿង ឈរ​នៅ​លេខ​រៀង​ចុងក្រោយគេ ក្នុងតារាងមេដាយសរុប​ចាប់​តាំងពីឆ្នាំ២០០១ ដល់​ឆ្នាំ២០២៣៕

Share.