ពានរង្វាន់ Smart Youth League 2023 កម្រិតអាយុក្រោម U10, U12, U14, U16, U18, 20 និងក្រុមបាល់ទាត់នារី បានបញ្ចប់រួចរាល់​ កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅកីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន រាជធានីភ្នំពេញ។

ក្រុមជើងឯកទាំង ៧កម្រិតបានទៅលើ៖
⁃ កម្រិត U10 បានទៅលើក្រុម Boeung Ket Soccer School A
⁃ កម្រិត U12 បានទៅលើក្រុម U12 Tiffy Army
⁃ កម្រិត U14 បានទៅលើក្រុម Elite Warriors PPCFS
⁃ កម្រិត U16 បានទៅលើក្រុម U16 Tiffy Army
⁃ កម្រិត U18 បានទៅលើក្រុមព្រែកប្រាកីឡា
⁃ កម្រិត U20 បានទៅលើក្រុម ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ
⁃ បាល់ទាត់នារីបានទៅលើក្រុមនារីព្រះខ័នរាជស្វាយរៀង​។

ក្រុមចំណាត់ថ្នាក់លេខ២ទាំងអស់រួមមាន៖
⁃ កម្រិត U10 បានទៅលើក្រុម PPC Football School A
⁃ កម្រិត U12 បានទៅលើក្រុម Boeung Ket Soccer School
⁃ កម្រិត U14 បានទៅលើក្រុម កូននាគឃូសុី
⁃ កម្រិត U16 បានទៅលើក្រុម U16 Academy BKFC
⁃ កម្រិត U18 បានទៅលើក្រុម U15 Academy PPCFC
⁃ កម្រិត U20 បានទៅលើក្រុម U18 Academy BKFC
⁃ បាល់ទាត់នារីបានទៅលើក្រុមនារីភ្នំពេញក្រោន៕

Share.