ពានរង្វាន់ Cambodian League Cup 2023 មាន១៤ក្រុមចូលរួម បែងចែកជា២ពូល ចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ រហូតដល់នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ប្រកួតសរុប ៤៧ប្រកួត ហើយស៊ុតចូលទីគ្នាទៅវិញទៅមកសរុប ១៦២គ្រាប់។

ខណ:ម្ចាស់ជើងឯកបានទៅភ្នំពេញក្រោន ក្រុមដែលប្រើប្រាស់កីឡដ្ឋាន Smart RSN គ្រូបង្វឹកគឺលោក Oleg Starynskyi ឆ្លងកាត់៩ប្រកួត ឈ្នះ៨ ស្មើ១ មិនដែលចាញ់ ស៊ុតចូលទីគូប្រកួត២៤គ្រាប់ របូតតែ៣គ្រាប់ប៉ុណ្ណោះ។

ស្ថិតិរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងពានរង្វាន់ Cambodian League Cup 2023៖
ប្រកួតទី១៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី២៖ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ខ.ភ.ម
ប្រកួតទី៣៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី៤៖ ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
ប្រកួតទី៥៖ ភ្នំពេញក្រោន ១-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
ប្រកួតទី៦៖ ភ្នំពេញក្រោន ៣-០ នគបាលជាតិ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី៧៖ គិរីវង់សុខសែនជ័យ ០-៣ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់
ប្រកួតទី៨៖ ភ្នំពេញក្រោន ៣-០ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី៩៖ ភ្នំពេញក្រោន ១-១(៣-២) ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្តាតចាស់។

ខាងក្រោមនេះគឺជាក្រុម និងកីឡាករដែលទាត់បញ្ចូលទីភ្នំពេញក្រោន ទាំង៣គ្រាប់៖
ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន (កីឡាករ សុខគ្រី សូហ្វាន)

ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ (កីឡាករ Cristian Roque)

ភ្នំពេញក្រោន ១-១ (៣-២) ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្តាតចាស់ (កីឡាករ Marques Marcio)

Share.