ភ្នំពេញ ៖ ក្រុមហ៊ុនពិភពដីមាស ដែលមានភ្នាក់ងារជំនាញខាងដើរបញ្ចុះបញ្ចូលអូសទាញអតិថិជនឲ្យទិញដីឡូត៍របស់ខ្លួន ថា ចំណេញបានការប្រាក់ គ្រប់គម្រោងទាំងអស់ ទាំងនៅខេត្តកណ្តាល ទាំងនៅខេត្តកំពត កន្លែងផ្សេងៗនោះកំពុងរង ពាក្យបណ្តឹងពីពលរដ្ឋជាង១០០នាក់នៅក្នុងខេត្តកំពត។

This image has an empty alt attribute; its file name is image-306.png


ពលរដ្ឋដែលបានទិញដីពីក្រុមហ៊ុនបានះអាងថា ការសន្យារបស់ភ្នាក់ងារក្រុមហ៊ុនកន្លងមក គឺជារឿងបោកប្រាស់ កុំថាឡើយប្រាក់ចំណេញ សូម្បីតែអតិថិជនគ្មានលុយបង់ថ្លៃដីបន្ត ក៏ក្រុមហ៊ុនមិនទិញយកវិញផង ធ្វើឲ្យពលរដ្ឋខាតបង់លុយកាក់ បាត់បង់ទំនុកចិត្ត ទើបនាំគ្នាមកដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរ សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។

This image has an empty alt attribute; its file name is image-305-1024x682.png


ប្រភពបានឲ្យដឹងថា សរុបមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ពាក្យបណ្តឹងកើនដល់ជាង១០០នាក់ហើយ សម្រាប់នៅខេត្តកំពតមួយ ។

យោងតាមបណ្តឹងរបស់ពលរដ្ឋ ក្រុមហ៊ុនអចលនទ្រព្យ ពិភពដីមាសនេះ មាន លោក ហុី គឹមហុង ងារជាឧកញ៉ា ជាអគ្គនាយក មានអាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កន្លងមក ខាងក្រុមហ៊ុនបាន ដើរឃោសនា អូសទាញ បញ្ចុះបញ្ចូល ប្រជាពលរដ្ឋ ឲ្យទិញដីឡូត៍របស់ក្រុមហ៊ុន ដោយឲ្យប្រាក់ចំណេញបានការប្រាក់៣ភាគរយ នៃតម្លៃក្បាលដី គិតក្នុងរយៈពេល២៤ខែ ក្នុងករណីចង់លក់វិញ ឬខ្វះខាតលុយ គ្មានលទ្ធភាពបង់ ក្រុមហ៊ុនទទួលទិញយកក្បាលដីវិញ ធ្វើឲ្យពលរដ្ឋមួយចំនួនជឿទុកចិត្ត ខ្លះសុខចិត្តលក់ដី លក់ផ្ទះខ្លួនឯង រត់ទៅរកទិញដីរបស់ក្រុមហ៊ុន ពិភពដីមាស អ្នកខ្លះខំខ្ចីលុយពីធនាគារ ចងការប្រាក់ យកទៅទិញ។ តែផ្ទុយទៅវិញ មកដល់ពេលនេះ ពលរដ្ឋខ្លះ មិនហ៊ាននិយាយប្រាប់គេព្រោះខ្លាចអាម៉ាស់មុខ ខ្លះយំក៏លែងចេញ ដោយទិញប៉ះចំដីខ្យល់ ទិញហើយអត់លុយបង់ ក្រុមហ៊ុនមិនទិញយកវិញទេ ឯប្រាក់ចំណេញ៣ភាគរយក៏មិនបានដែរ ។

យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះបានឲ្យដឹងថា គ្រាន់តែក្នុងខេត្តកំពតមួយ ពលរដ្ឋដាក់ពាក្យបណ្តឹងជាង១០០នាក់ហើយ ប្តឹងលើក្រុមហ៊ុន ពិភពដីមាស ពីបទរំលោភលើទំនុកចិត្ត ចុះនៅខេត្តកណ្តាល កំពង់ស្ពឺ ខេត្តផ្សេងៗទៀត តើមានពលរដ្ឋរងគ្រោះប៉ុន្មាននាក់ទៅ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.