តាមរយ:វីដេអូខ្លីមួយបានបង្ហាញ​ពី​សកម្មភាព​កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ២គ្រឿង ម្នាក់​ឯងលើកីឡាលើកទម្ងន់ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បាន​យកមេដាយមាស ជូនម្តាយដេកលើគ្រែ បានដូចបំណង់។

ម្ចាស់មេដាយមាស គង់ សិលា កីឡាលើកទម្ងន់ជនពិការ បានលើកឡើងថា​នេះ​គឺ​ជា​ជោគ​ជ័យ​ធំមួយ​សម្រាប់​លោក​ដែល​អាច​ដណ្ដើម​មេដាយ​មាស​ជូន​កម្ពុជាបាន និង​បាន​សម្រេច​ក្ដីស្រមៃជូន​អ្នក​ម្ដាយ​ដែល​កមពុង​សម្រាក​ដេកឈឺ ការទទួលបានជោគជ័យនៅពេលនេះ គឺទទួល​បាន​កំលាំង​ចិត្តពីថ្នាក់ដឹកនាំ និងអ្នកម្តាយ ដែលបានសន្យាជាមួយគាត់។

រំលឹកថា កីឡាករ គង់ សិលា បាន​ឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសាលើកទម្ងន់ មានដូចខាង ក្រោម៖ ១. មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម ២. មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម (Total Lift)៕

Share.