ទឹកចិត្តល្អ ថ្ងៃខួបកំណើតរបស់លោកគ្រូហុងដា នៅថ្ងៃទី១៤ មិថុនា នេះ ក្លិបបាល់ទាត់ Soltilo Angkor បាន​បង្ហោះ​រូប​ភាព​សកម្មភាព ក្រុមការងារ និងកីឡារកររបស់​ដែល​មាន​ទីលំ​នៅ​ក្នុង​ខេត្ត​សៀមរាប យកសម្ភារ:កីឡា ចែកជូល​ក្មេងៗ ដែល​បាន​ស្រលាញ់​វិស័យកីឡា។

ខណ:​ថ្ងៃនេះក្លិបបាល់ទាត់ Soltilo Angkor បាន​បង្ហោះ​រូប​ភាព​សកម្មភាព ភ្ជាប់ជា​មួយ​សា​ដូច្នេះ​ថា៖ «កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី១៣ ដែលត្រូវជាថ្ងៃខួបកំណើតរបស់លោកគ្រូហុងដា ក្រុមការងារ និងកីឡារករដែលមានទីលំនៅក្នុងខេត្តសៀមរាប បាន​ចុះ​ទៅ​ចែក​ជូន​សម្ភារ:​កីឡា​ដែរ​នៅ​សល់​ជូន​ទៅ​ដល់ប្អូនដែលស្រលាញ់វិស័យកីឡាបាល់ទាត់ នៅក្នុងសាលាបឋមសិក្សា ជា.ស៊ីម កុមារ អង្គរ ដែលស្ថិតនៅ ភូមិ វិហារចិន សង្គាត់​ ស្វាយដង្គំ នៅក្នុងទីរួមខេត្តសៀមរាប»។

រំលឹកថា កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក Keisuke Honda អតីត​អ្នក​ចាត់​ការទូ​ទៅ​ក្រុម​ជម្រើស​ជាតិកម្ពុជា បានប្រកាសរំសាយក្លិបបាល់ទាត់សូលទីឡូអង្គរជាផ្លូវការ ក្រោយ​មិន​អាច​ស្វែង​រកដៃគូសហការឧបត្ថម្ភ។

លោក Keisuke Honda បានថ្លែងនៅលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ប្រជាជនកម្ពុជា និង​ខេត្ត​​សៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧»។

គួរបញ្ជាក់ថា ក្លិបសូលទីឡូអង្គរ គឺជាក្លិបដែលមានមូលដ្ឋាន​នៅ​លើទឹក​ដី​សៀមរាប បាន​បង្កើតឡើង​នៅ​ឆ្នាំ២០១៦ និងមានប្រធានពីររូមគឺ លោក Keisuke Honda និងលោក ប៊ុន វណ្ណេត ក្លិប​នេះ​បាន​ប្រក​បអាជីពក្នុងលីគ២ របស់កម្ពុជា មុន​ប្រកាស​រំសាយ​ជាផ្លូវការ កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕

Share.