បន្ទាប់ពីក្លិបបាល់ទាត់ Real Madrid ប្រកាសចែកផ្លូវជាមួយកីឡាករចំនួន ៤រូបគឺ Karim Benzema, Marco Asensio, Mariano និង Eden Hazard ក្រោយចប់រដូវកាល ២០២២-២៣។

ពេលនេះក្លិបបាល់ទាត់ Real Madrid ប្រកាសនាំចូលខ្សែបម្រើ Jude Bellingham ជនជាតិ ក្នុងតម្លៃ ១០៧ លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល ៦ឆ្នាំ រហូតដល់ឆ្នាំ ២០២៩ ពីក្លិប Borussia Dortmund នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ក្រៅពីនេះក្លិបបាល់ទាត់ Real Madrid ក៏បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ Fran García បន្ទាប់ពីដាក់ឲ្យ ​Rayo Vallecano ខ្ចីជើង និងកីឡាករ Brahim Díaz បន្ទាប់ពីដាក់ឲ្យ AC Milan ខ្ចីជើង។

ខណ:ខ្សែប្រយុទ្ធ Karim Benzema បានយល់ព្រមចូលរួមជាមួយក្រុមបាល់ទាត់ Al Ittihad នៅអារ៉ាប៊ីសាអូឌីត ជាផ្លូវការ ជាមួយកិច្ចសន្យារយ:ពេល ៣ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៦ ដោយទទួលបានថ្លៃនឿយហត់១ឆ្នាំ ២០០លានលានអឺរ៉ូ កាលពីរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

Karim Benzema បច្ចុប្បន្នមានវ័យ ៣៥ឆ្នាំ រូបគេបានចំណាយពេល ១៤ឆ្នាំជាមួយអធិរាជស Real Madrid នៅទឹកដី Santiago Bernabéu ដោយបង្ហាញខ្លួនសរុប ៤៣៩លើក ស៊ុតបញ្ចូលទី ២៣៨គ្រាប់។

ស្នាដៃរបស់ Benzema ជាមួយ Real Madrid ពីឆ្នាំ ២០០៩-២៣៖
ឈ្នះពាន La Liga ៤ដង
ឈ្នះពាន Copa del Rey ៣ដង
ឈ្នះពាន Champions League ៥ដង
ឈ្នះពាន Super Cup ៤ដង
ឈ្នះ World Club Cup ៥ដង។

រីឯខ្សែប្រយុទ្ធស្លាប Marco Asensio បានយល់ព្រមចូលរួមជាមួយ PSG សមាជិកលីគកំពូលបារាំង ដោយគ្មានតម្លៃខ្លួន (Free Agent) ខណ:កិច្ចសន្យារហូតដល់ឆ្នាំ ២០២៧៕

Share.