ក្រុមជម្រើសជាតិក្រូអាត​ ក្រោមការដឹកនាំរបស់លោក Zlatko Dalic បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Nations League រដូវកាល ២០២២-២៣ ក្រោយឈ្នះហូឡង់ ក្នុងលទ្ធផល ៤-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន de Kuip កាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា។

៤គ្រាប់របស់ក្រូអាត ស៊ុតបញ្ចូលទីដោយកីឡាករ Andrej Kramaric, Mario Pasalic,Bruno Petkovic និង Luka Modric ខណ:២គ្រាប់របស់ហូឡង់ ស៊ុតដោយកីឡាករ Donyell Malen និង Noa Lang

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League រដូវកាល ២០២២-២៣៖
-ថ្ងៃទី១៤ ខែមិថុនា ក្រូអាត ៤-២ ហូឡង់
-ថ្ងៃទី១៥ ខែមិថុនា អេស្ប៉ាញ vs អ៊ីតាលី នៅកីឡដ្ឋាន De Grolsch Veste

ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូងនៅឆ្នាំ ២០១៨ ខណ:ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់ រីឯម្ចាស់ជើងឯកឆ្នាំចាស់ ២០២១ គឺក្រុមជម្រើសជាតិបារាំង៕

Share.