នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Tiffy Army FC បានប្រកាសនាំចូលកីឡាករ Shori Murata ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ និង KCC Pre-Season ២០២៣ ដែលគ្រោងចាប់ផ្តើមចុងសប្តាហ៍នេះ។

កីឡាករជនជាតិជប៉ុន Shori Murata បច្ចុប្បន្នមានវ័យ២៩ឆ្នាំ លេងតំណែងជាខ្សែបម្រើការពារ កម្ពស់ ១.៧២ម៉ែត្រ ផ្លាស់ពីក្រុមបាល់ទាត់ Young Elephants FC លីគកំពូលរបស់ប្រទេសឡាវ Lao Premier League

Shori Murata គឺជាកីឡាករជប៉ុនទី២ បន្ទាប់ពី Takumu Nishihara ផ្លាស់ចេញពីក្រុមបាល់ទាត់ Young Elephants FC លីគកំពូលរបស់ប្រទេសឡាវ ហើយចូលរួមជាមួយ Tiffy Army FC សមាជិកលីគកំពូលកម្ពុជា កាលពីរដូវកាល ២០២២។

ដោយឡែកក្នុងពានរង្វាន់ KCC Pre-Season រដូវកាល ២០២៣ ក្លិបបាល់ទាត់ Tiffy Army FC ស្ថិតនៅពូល B ជាមួយ នគរបាលជាតិ និងព្រៃវែង ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

កម្មវិធីនៃការប្រកួតមានដូចជា៖
ថ្ងៃទី១៧ ខែមិថុនា ណាហ្គាវើលដ៍ ប៉ះ អាយ អេស អាយ ម៉ោង ៦.៣០ នាទីល្ងាច
ថ្ងៃទី១៨ ខែមិថុនា Tiffy Army FC ប៉ះ ស.ម.គ បាល់ទាត់ក្រសួងមហាផ្ទៃ ម៉ោង ៦.៣០ នាទីល្ងាច
ថ្ងៃទី២១ ខែមិថុនា ណាហ្គាវើលដ៍ ប៉ះ ឡាយហ្វ ហ្វេស៊ី ម៉ោង ៦.៣០ នាទីល្ងាច
ថ្ងៃទី២២ ខែមិថុនា Tiffy Army FC ប៉ះ ខេត្តព្រៃវែង ម៉ោង ៦.៣០ នាទីល្ងាច
ថ្ងៃទី២៤ ខែមិថុនាអាយ អេស អាយ ប៉ះ ឡាយហ្វ ហ្វេស៊ី ម៉ោង ៦.៣០ នាទីល្ងាច
ថ្ងៃទី២៥ ខែមិថុនា ស.ម.គ បាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ ព្រៃវែង ៦.៣០ នាទីល្ងាច
ការប្រកួតទាំងអស់នឹងរៀបចំនៅកីឡាដ្ឋាន AIA Stadium KMH Park៕

Share.