សិល្បៈ​អន្តរជាតិ​៖ ​​តារា​ចម្រៀង​-តារា​សម្ដែង​ថៃ​ Hunz គឺជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​រង្វង់​សិល្បៈ​ថៃ​ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ធ្លាប់​ដឹង​ទេ​ថា​ បុរស​សង្ហា​​​រូប​នេះ​ក៏​ធ្លាប់​ទន់ជ្រាយ​ កើត​ជំងឺ​ Depression រហូត​គិត​បញ្ចប់​ខ្លួន​ឯង​នោះ​ដែរ​។

ក្រោយ​ប្រកាស​សេពគប់​ជាមួយ​នឹង​​មិត្ត​ស្រី​ជនជាតិ​កូរ៉េ​ Jiyeon ដែល​ជា​តារា​សម្ដែង​-ពិធីការនី​ល្បី​មួយ​រូប​ក្នុង​រង្វង់​សិល្បៈ​ថៃ​ បាន​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ​ បុរស​សង្ហា​ Hunz Isariya Phataramanop ​ហាក់​ដូច​ជា​មើល​ទៅ​រីករាយ​និង​ស្រស់​ស្រាយ​ជាង​មុន។

យ៉ាង​ណា​មិញ​ករណី​​ធ្លាប់​ចង់​បញ្ចប់​ជីវិត​ខ្លួន​ដោយ​សារ​ជំងឺ​ Depression របស់​តារា​សម្ដែង​រូប​នេះ​មិន​ធ្លាប់​មាន​អ្នក​ណា​ម្នាក់​ដឹង​នោះ​ឡើយ​ លុះ​ត្រា​តែ​ថ្មីៗ​នេះ​ គូស្នេហ៍​ទាំង​ពីរ​មាន​ឱកាស​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ ClubFriday Show ដែល​ផ្ដល់​ឱកាស​ឱ្យ​គូស្នេហ៍​បាន​មក​ពិពណ៌នា​និង​រៀបរាប់​ពី​ជីវិត​ស្នេហា​របស់​ខ្លួន​។

ដំបូង​ឡើយ​​តារា​រូប​នេះ​បាន​រៀបរាប់​ថា​ស្នេហា​របស់​ពួក​គេ​ផ្ដើម​ពី​ស្អប់​មុខ​គ្នា​ ដោយ​អ្នក​ទាំង​ពីរ​មាន​ឱកាស​ស្គាល់​គ្នា​ពេល​សម្ដែង​ Sitcom ជាមួយ​គ្នា​ កាល​ណោះ​ថត​ជាមួយ​គ្នា​លើក​ដំបូង​ស្រាប់​តែ​ខាង​ប្រុស​ថើប​ខាង​ស្រី​មែន​ទែន​ ថែម​ទាំង​ខុស​ពី​សេណារីយ៉ូ​សាច់​រឿង រហូត​ខាង​ស្រី​ទ្រាំ​បាន​ស្ដី​ឱ្យ​ប៉ាំង​ៗ​ ទោះ​ជា​ខាង​ប្រុស​ដើរ​មក​សុំ​ទោស​យ៉ាង​ណា​ក្ដី​។

ក្រៅ​ពី​និយាយ​ដល់​រឿង​ស្នេហា​ខ្លួន​ហើយ​នោះ​ Hunz បាន​ទម្លាយ​ពី​ជីវិត​ឯក​ជន​បែប​ Exclusive​ មិន​មាន​អ្នក​ណា​ដឹង​ទៀត​ថា​ ខ្លួន​មិន​ដែល​បង្ហាញ​ចំណុច​ទន់​ជ្រាយឱ្យ​អ្នកណា​ឃើញ​នោះ​ឡើយ​ សូម្បី​តែ​ថ្ងៃ​នេះ​ សង្សារ​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា​ ខ្ញុំ​និយាយ​រឿង​នេះ​មិន​អីទេ​មែនទេ?​ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា​ ខ្ញុំ​ត្រូវ​តែ​ឆ្លងកាត់​ការ​លំបាក​នេះ​ឱ្យ​បាន​ រឿង​រ៉ាវ​ចាប់​ផ្ដើម​ពេល​ជំងឺ​កួវីដ-១៩ មាន​យប់​មួយ​នោះ​ពួក​យើង​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ ចំណែក​ Jiyoen បាន​ប្រាប់​ដែរថា​ សុខ​ៗ​គាត់​ស្រាប់​ដើរ​ចូល​បន្ទប់​ ហើយ​ច្រងេងច្រងាង​​ខ្ញុំ​ខ្លាច​ខ្លាំងណាស់​​បន្ទាប់​ពី​នោះ​ Hunz ស្រាប់​តែ​សម្រេច​ចិត្ត​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​៕

ប្រភព៖ siamnews

Share.