ISI ចុះ MOU ជាមួយ Legend Cinema

បើមិនអ្វីប្រែប្រួលលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមពីនៅថ្ងៃទី៥ ខែសីហា ដំណើរគ្នាជាមួយលីគ២។

ខណ:ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា Cambodian Premier League និងលីគ២ Cambodian League 2 ចាប់ផ្តើមបើកតាំងពីថ្ងៃទី១ ខែមិថុនា ហើយបិទទៅវិញនៅថ្ងៃទី២៨ កក្កដា។

ខណ:នៅល្ងាចនៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ដលេជេន សាខាផ្សាទំនើប ខេម៉ល ជាន់ទី២ ក្លិបបាល់ទាត់ ISI Dangkor Senchey FC បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់ជាមួយ Legend Cinema ព្រមទាំងប្រកាសកីឡាករចំណូលថ្មី៧រូប និងឯកសណ្ឋានថ្មី សម្រាប់រដូវកាល ២០២៣-២៤។

កីឡាករទាំង៧រូបមានដូចជា៖
-អៀម រតនា ផ្លាស់ពី សូលទីឡូអង្គរ
-គង់ ចាន់វុទ្ធី ផ្លាស់ពី ភ្នំពេញក្រោន
-ជឹម ណាវីន ផ្លាស់ពី ភ្នំពេញក្រោន
-ចិន វណ្ណៈ ផ្លាស់ពី អគ្គិសនីកម្ពុជា
-ហាវ សុខនេត ផ្លាស់ពី អគ្គិសនីកម្ពុជា
-Cheon Jin-ryeong ជនជាតិកូរ៉េខាងត្បូង ផ្លាស់ពី Suseong University
-Jhon Firth ជនជាតិទីម័រខាងកើត ផ្លាស់ពី Sport Laulara e Benfica។

ក្រៅពីនេះក្លិបបាល់ទាត់ ISI Dangkor Senchey និងព្រៃវែង ត្រូវបានដំឡើងពីលីគ២ ទៅនាក់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣/២៤ ជាផ្លូវការ៕

ISI Dangkor Senchey និងព្រៃវែង
Share.