ក្រុមជម្រើសជាតិអេស្ប៉ាញ​ ក្រោមការដឹកនាំរបស់លោក Luis De La Fuente បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ UEFA Nations League រដូវកាល ២០២២-២៣ ក្រោយឈ្នះក្រូអាត ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤ បន្ទាប់ពីស្មើ ០-០ នៅម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដងនៅកីឡដ្ឋាន De Kuip កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា។

ទស្សនាវីដេអូហាយឡាយវគ្គផ្តាច់ព្រ័ត្រខាងក្រោមនេះ៖

ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូងនៅឆ្នាំ ២០១៨ ខណ:ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់ រីឯម្ចាស់ជើងឯកឆ្នាំចាស់ ២០២១ គឺក្រុមជម្រើសជាតិបារាំង ហើយនេះគឺជាលើកដំបូងដែលក្រុមជម្រើសជាតិអេស្ប៉ាញ អាចឈ្នះពានរង្វាន់នេះ៕

ខណ:ខ្សែបម្រើ Rodri ឈ្នះពានគ្រប់យ៉ាងនៅរដូវកាល ២០២២-២៣៖
-Premier League
-FA Cup
-UEFA Champions League
-UEFA Nations League៕

Share.