ក្រុម Tampines Rovers FC

ក្រុម​បាល់ទាត់ Tampines Rovers FC បាន​ធ្វើដំណើរ​ត្រឡប់​ដល់​ប្រទេស​កំណើត​សិង្ហបុរី វិញ​ហើយ​នៅ​​ថ្ងៃ​ពុធ សប្ដាហ៍​នេះ ក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់​បាល់ទាត់​ទ្វីប​អាស៊ី AFC Champion League 2021 នៅ​ទីក្រុង Tashkent ប្រទេស​អ៊ូបេគីស្ថាន។

បើតាម​ការ​បញ្ជាក់​របស់​វិបសាយ​លីគ​កំពូល​សិង្ហបុរី spl.sg លើក​ឡើង​ថា​ សមាជិក​ក្រុម Tampines Rovers FC បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩ ក្រោយ​ធ្វើដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​វិញ​​ នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិ Changi Airport។ បុគ្គល​វិជ្ជមាន​បាន​យក​ទៅ​ព្យាបាល​ហើយ ខណៈ​សមាជិក​ក្រុម​ផ្សេង​ទៀត​បាន​យក​ទៅ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​នៅ​សណ្ឋាគារ​មួយ​កន្លែង ឱ្យ​ស្រប​តាម​វិធានការ​​សុខាភិបាល​របស់​រដ្ឋាភិបាល​ប្រទេស​ខ្លួន។​

អត្ថបទពាក់ព័ន្ធ៖ACL៖ក្រុម​មក​ពី​ចិន ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ជា​លើក​ដំបូង​​ក្នុង​រយៈពេល​១២​ឆ្នាំ​ចុង​ក្រោយ

សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី នឹង​ចាត់វិធានាការ​ចាំ​បាច់​ទាំង​អស់​ដើម្បី​ធានា​សុខភាព​និង​សុវត្ថិភាព​របស់​កីឡាករ​និង​មន្ត្រី​ Tampines Rovers FC ដើម្បី​​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម​ហ្វឹកហាត់​និង​ប្រកួត​​ក្នុង​លីគ​កំពូល​ប្រទេស​ខ្លួន​ក្រោយ​ពី​​ធ្វើ​ចត្តឡីស័ក។

ក្រុម Tampines Rovers FC បាន​បញ្ជាក់​លើ Twitter របស់​ខ្លួន​ថា​កីឡាករ​ទាំង​អស់​សុទ្ធតែ​ត្រូវ​បាន​ធ្វើតេស្ត​គ្រប់​ការ​ប្រកួតទាំង​អស់​នៅ​ប្រទេស​អ៊ូបេគីស្ថាន ហើយ​សុទ្ធ​តែ​អវិជ្ជមាន​គ្រប់​ពេល។

អត្ថបទពាក់ព័ន្ធ៖ក្រុម​កូរ៉េខាងត្បូង ជប៉ុន និង​ថៃ ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​ពាន Champion League ទ្វីប​អាស៊ី

ក្រុម Tampines Rovers FC បាន​ប្រកួត​នៅ​ក្នុង​ពូល H ក្នុង​ទឹកដី​ទីក្រុង Tashkent ដែល​ជា​តំបន់​កណ្ដាល​មួយ ហើយ​ជា​លទ្ធផល​ក្រុម​នេះ​បាន​ប្រកួត​ចាញ់​ក្រុម Gama Osaka របស់​ជប៉ុន ក្នុង​ជើង​ទី១ ដោយ​លទ្ធផល ២ទល់០ បន្ត​ចាញ់ក្រុម ​Chiangrai United របស់​ថៃ ១ទល់០ ចាញ់​ក្រុម Jeonbuk Hyundai Motors របស់​កូរ៉េខាងត្បូង ៩ទល់០។ ចូល​ដល់​ជើង​ទី២ ក្រុម​សិង្ហបុរី មួយ​នេះ​បាន​បន្ត​ចាញ់​ក្រុម Jeonbuk Hyundai Motors ដោយ​លទ្ធផល​៤ទល់០ ហើយ​ចាញ់​ក្រុម Gamba Osaka ៨ទល់១ និង​ចុង​ក្រោយ​ចាញ់ Chiangrai United ៣ទល់០៕

Telegram-Troryorng
Share.