កំពង់ធំ៖ កាលពីព្រលប់ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2023 មានករណីរន្ទះបាញ់រោងចាំចម្ការមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និង៣នាក់ទៀតរងរបួស​។ ហេតុការណ៍រន្ទះបាញ់នេះស្ថិតនៅចំណុចតំបន់អូរល្គៀក ស្ថិតនៅក្នុងភូមសាស្រ្តភូមិទុំអរ ឃុំទំរីង ស្រុកសណ្ដាន់។

សមត្ថកិច្ចនគរបាលស្រុកសណ្តាន់បានឲ្យដឹងថា ជនងរងគ្រោះទាំងពីរនាក់​ ទី១ឈ្មោះ ហួន សារ៉ាត់ភេទ ប្រុស អាយុ 38 ឆ្នាំ មានទីលំនៅភូមិទំអរ ឃុំ ទំរីង ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ និងទី២ ឈ្មោះ គូ ភេទ ប្រុស អាយុ ប្រហែល 43 ឆ្នាំ មានទីលំនៅ ភូមិ ត្បែង ឃុំ បឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ ស្នាក់នៅចម្ការតំបន់អូរល្គៀក។ ចំណែកអ្នករងរបួសស្រាលចំនួន 3 នាក់នោះ ឈ្មោះ លី វាសនា ភេទ ប្រុស អាយុ 44 ឆ្នាំ មានទីលំនៅភូមិ ស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្ត កំពង់ចាម។ ទី2-ឈ្មោះ យន កុសល ភេទ ប្រុស មានទីលំនៅភូមិ ឈើកាច់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី3-ឈ្មោះ ពៅ ភេទប្រុស ទាំងអស់គ្នាស្នាក់នៅចម្ការតំបន់អូរល្គៀក។

ក្រោយកើតហេតុភ្លាម ៗ អ្នករងរបួសទាំង៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះ២នាក់ត្រូវបានបងប្អូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕

អត្ថបទ៖​កំពង់ធំ


Share.