​កាល​ពី​ឆ្នាំ​២០១៤ តារា​​សម្ដែង​ចិន​ហុងកុង​ លោក​ Andy Lau បាន​សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​ភាព​យន្ត​ចិន​ដោយ​មិន​យក​ប្រាក់​ ថែម​ទាំង​ក្រុម​ហ៊ុន​លោក​បាន​ចេញ​សាច់​ប្រាក់​ផ្ទាល់​ក្នុង​ដំណើរ​ការ​រៀបចំ​មុន​ការ​ផលិត​ដើម្បី​ឱ្យ​រឿង​នេះ​មាន​កញ្ចប់​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ថត​ថែម​ទៀត​ផង​។ កាល​ណោះ​ លីវ តឺ​ហួរ​ថែម​ទាំង​និយាយ​ទៀត​ថា​ បើ​សិន​ជា​រឿង​នោះ​ខាត សូម​ឱ្យ​យើង​ខាត​ទាំ​ងអស់​គ្នា​។

«Lost and Love» ភាព​យន្ត​ស្ដែង​ចេញ​ពី​សាច់​រឿង​ពិត​របស់​បុរស​នៅ​ខេត្តសាន​តុង ឈ្មោះ​ គួរ​ កាង​តាង ដែល លីវ តឺហួរ​ សម្ដែង​គឺ​ជា​ឪពុក​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ចិន​ដោយ​ម៉ូតូ​របស់​ខ្លួន​រយៈ​ពេល​១៥​ឆ្នាំ​ ដើម្បី​ស្វែង​រក​កូន​ប្រុស​ដែល​បាន​ព្រាត់​គ្នា​កាល​ពី​អាយុ​២​ឆ្នាំ​។​

រឿង​នេះ​ផលិត​ឡើង​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​បញ្ហា​ដែល​គ្រួសារ​លោក គួរ ក៏​ដូច​ជា​គ្រួសារ​ជនជាតិ​ចិន​ជា​ច្រើន​ទៀត​ជួប​ប្រទះ​ ត្រូវ​បាត់​បង់​កូន​ដោយសារ​តែ​អំពើ​ជួញ​ដូរ​មនុស្ស​។។ ប៉ុន្មាន​ឆ្នាំ​នោះ​ លោក គួរ​បាន​ធ្វើ​ដំណើរ​ជាង​ ៥០​ម៉ឺន​គឺឡូម៉ែត្រ​ ខ្ទេច​ម៉ូតូ​អស់​១០​ គ្រឿង​ ហើយ​បាន​ជួយ​ឱ្យ​គ្រួសារ​ចំនួន​ ៧ បាន​ជួបជុំ​កូន​ៗ​ដែល​បានបាត់​របស់​គេ​ឡើង​វិញ​តាម​រយៈ​វែបសាយ​ដែល​លោក​បង្កើត​។

កាល​ពី​ឆ្នាំ​ ២០១៥ នៅ​ពេល​ដែល​រឿង​នេះ​ចាក់​បញ្ចាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ហើយ​រក​ចំណូល​បាន​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​ Box Office យ៉ាង​ណា​មិញ​ពាន​រង្វាន់​ដ៏​អស្ចារ្យ​ដែល​ភាពយន្ត​ស្ដីពី​ជីវិត​ពិត​​មួយ​​​នេះ​​គួរ​ទទួល​បាន​ទើប​តែ​មក​ដល់​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ​

នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា មាន​សេចក្ដី​ប្រកាស​មួយ​បាន​បង្ហាញ​ថា​ កូន​ប្រុស​របស់​លោក​គួរ​ ដែល​មាន​ឈ្មោះ​ថា​ ស៊ីនជិន​ ​បាន​រក​ឃើញ​ឡើង​វិញ​ហើយ​ ក្រោយ​ពី​ព្រាត់​គ្នា​អស់​រយ​ៈ​ពេល​២៤​ឆ្នាំ​ តាម​រយៈ​ការ​ធ្វើ​តេស្ដ​ DNA បញ្ជាក់​ថា​​ជា​ការ​ពិត​។

លោក​ គួ​ បាន​ថ្លែង​​លើ​បណ្ដាញ​សង្គម​ថា​ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​។ ក្រុម​គ្រួសារ​របស់​លោក​បាន​រៀបចំ​ពិធី​ជួប​ជុំ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ​ ខណៈ​ដែល​រូប​ថត​​ជួបជុំ​គ្រួសារ​ត្រូវ​បាន​អាជ្ញា​ធរ​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​ន​ា​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​បាន​បង្ហាញ​រូបភាព​លោក គួរ និង​ភរិយា​ឱបកូន​ប្រុស​ដែល​បច្ចុប្បន្ន​មាន​វ័យ​២៦​ឆ្នាំ​ ​របស់​ពួ​ក​គេ​ដោយ​ទឹក​ភ្នែក​។

រឿង​រ៉ាវ​រំជួល​ចិត្ត​នេះ​បាន​ឮ​ដល់​លោក​ Andy Lau ដូច្នេះ​តារា​វ័យ​ ៥៩ឆ្នាំ​ បាន​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លោ​ក​​យ៉ាង​ដូច្នេះ​ថា​៖​ «ខ្ញុំ​ស្គាល់​បងប្រុស​គួរ​ ព្រោះ​តែ​ភាពយន្ត​ Lost and Love ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ឥត​ឧបមា​ និង​មាន​កម្លាំង​ចិត្ត​ណាស់​ ព្រោះ​ថ្ងៃ​នេះ​កូន​ប្រុស​បងគួ ទី​បំផុត​បាន​ជួប​ជុំ​គ្រួសារ​ ក្រោយ​បាក់បែក​គ្នា​រយៈ​ពេល​ ២៤ឆ្នាំ​ ដោយ​សារតែ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។» លោក​ក៏​បាន​និយាយ​បន្ត​​នៅ​ក្នុង​វីដេអូ​នោះ​ដែរ​ថា​ «ខ្ញុំ​ចង់​ប្រាប់​បងប្រុស​គួថា​ ខ្ញុំ​ពិត​ជា​កោតសរសើរ​ចំពោះ​ការ​ប្រឹងប្រែង​របស់​គាត់​ ហើយ​ក៏​សូម​អរគុណ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ជួយ​ជ្រោមជ្រែង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​អាច​ចូលរួម​ជាមួយ​នឹងចល​នា​ គាំទ្រ​ការ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​ជួយ​ឱ្យ​គ្រួសារ​ជា​ច្រើន​ទៀត​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ​»

Telegram-Troryorng

សារ​ព័ត៌មាន​ Xinhua (ស៊ីនហួរ) បាន​រាយការណ៍​បន្ថែម​ទៀត​ដែរ​ថា​​ បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​​​នឹង​ករណី​ចាប់​ពង្រត់​ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​ពី​សមត្ថកិច្ច​។

យោង​តាម​ប្រសាសន៍​របស់​លោក​ Peng Sanyuan ជា​អ្នក​ដឹកនាំ​រឿង​ «Lost and Love» បាន​​ឱ្យ​ដឹង​ថា​ Xinzhen ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​កន្លែង​មួយ​ដែល​មិន​ឆ្ងាយពី​ទីតាំង​រស់​នៅ​របស់​គ្រួសារ​លោក គួ ប៉ុន្មាន​នោះ​ទេ​ សំណាង​ណាស់​ដែល​ក្មេង​ប្រុស​រូប​នេះ​ធំធាត់​បាន​យ៉ាង​ល្អ​។ លោក​ក៏​បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដែរ​ថា​ «នៅ​ក្នុង​ជីវិត​មនុស្ស​​យើង​មាន​រឿង​​កើត​ឡើង​ មិន​ច្រើន​នោះ​ទេ​ ដែល​​នាំ​ឱ្យ​យើង​រីករាយ​និង​មាន​​សុភមង្គល​ ដូច​ជា​ប្រឡង​បានពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​សាលា រាត្រី​រៀបអាពាហ៍ពិពាហ៍​ ជួប​ជុំ​មិត្ត​ភក្ដិ​ចាស់ និង​ក្ដី​ប្រាថ្នា​បាន​​ក្លាយ​ជា​ការ​ពិត​​»៕

ទស្សនា​វីដេអូ​ជួបជុំ​​ខាង​ក្រោម ប្រភពពី Asiaone៖​

Share.