បន្ទាប់ពីយកឈ្នះអូស្ត្រាលី ក្នុងលទ្ធផល ២-០ នៅថ្ងៃទី១៥ ខែមិថុនា នៅកីឡដ្ឋាន Beijing Workers ប្រទេសចិន ពេលក្រុមជម្រើសជាតិអាហ្សង់ទីន បន្តយកឈ្នះឥណ្ឌូនេស៊ី ២-០ បន្ថែមទៀតនៅកីឡដ្ឋាន Gelora Bung Karno កាលពីរាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

២គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ស៊ុតបញ្ចូលទីដោយ Leandro Paredes នៅនាទី៣៨’ និង Cristian Romero នៅនាទី៥៥’ ទោះគ្មានវត្តមានប្រធានក្រុម Lionel Messi ក៏ដោយ។

មូលហេតុអវត្តមាន Messi ក្នុងជំនួបមិត្តភាពរវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន គឺដោយខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះចង់មានពេលសម្រាកវិស្សមកាល មុនពេលផ្លាស់ទៅក្លិបថ្មី Inter Miami នៅសហរដ្ឋអាមេរិក ជាមួយលោក David Beckham។

ទស្សនាវីដេអូហាយឡាយឥណ្ឌូនេស៊ី ចាញ់អាហ្សង់ទីន ២-០ ខាងក្រោមនេះ៖

តម្លៃសំបុត្រឥណ្ឌូនេស៊ី-អាហ្សង់ទីន នៅកីឡដ្ឋាន Gelora Bung Karno៖
-តំបន់ CAT3 : 600,000 rupiah = 39.83 ដុល្លារ
-តំបន់ CAT2 : 1,200,000 rupiah = 79.63 ដុល្លារ
-តំបន់ CAT1 : 2,500,000 rupiah = 165.90 ដុល្លារ
-តំបន់ VIP : 4,250,000 rupiah = 282.11 ដុល្លារ។

សំបុត្រចូលទស្សនារវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន ចំនួន ៦០,០០០សន្លឹកលក់ដាច់អស់គ្មានសល់៕

Share.