សិល្បៈ​អន្តរជាតិ​៖ កាល​ពី​ឆ្នាំ​២០១៨​ រូបភាព​ Jet Li បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពិសេស​ជនជាតិ​ចិន​កង្វល់​ពី​បញ្ហា​សុខភាព​របស់​លោក​ជា​ខ្លាំង​ ខ្លាច​ថា​​លោក​អាច​នឹង​កំពុង​តែ​មាន​ជំងឺ​ ព្រោះ​រូប​ភាព​ដែល​ថត​បាន​នៅ​ក្នុង​វត្ត​មួយ​នៅ​ទីបេ​មើល​ទៅ​លោក​​ទ្រុឌទ្រោម គួរ​ឱ្យ​បារម្ភ​។ យ៉ាង​ណា​មិញ​រូប​ភាព​ចុង​ក្រោយ​ដែល​ទើប​តែ​បញ្ចេញ​មក​ខាង​ក្រៅ​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រឹតតែ​បារម្ភ​​​ព្រោះ​នៅ​ក្នុង​ឃ្លីប​វីដេអូ​​ថ្លែង​អំណរ​គុណ Jet Li មើល​ឃើញ​ថា​លោក​ដូច​ជា​ល្ហិតល្ហៃ​និង​ទ្រុឌទ្រោម​ជា​ខ្លាំង​​ក្នុង​វ័យ​៦០​ឆ្នាំ​។

សូមអាន​៖ ល្បី​ថាតារា​ក្បាច់​គុន​ដ៏​ល្បី​​ លី លានជា ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋបាល​ប្រទេស​ចិន​!

អ្នក​លេង​បណ្ដាញ​សង្គម​ដែល​បាន​ឃើញ​វីដេអូ​បាន​លើក​ឡើង​ថា​ Jet Li តារា​សម្ដែង​ក្បាច់​គុន​​ដ៏​ល្បី​ហុងកុង​មើល​ទៅ​ចាស់​ជាង​វ័យ​ ចំណែក​សុខ​ភាព​រាងកាយ​ក៏​មិន​សូវ​រឹងមាំ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចម្លែក​ចិត្ត​ជា​ខ្លាំង​ព្រោះ​បច្ចុប្បន្ន​លោក​ទើប​តែ​មាន​វ័យ​ត្រឹម​៦០​ឆ្នាំ​ប៉ុណ្ណោះ​។

«រន្ធត់​ណាស់​» «Jet Liចាស់​លឿន​ខ្លាំង​ណាស់» «ប្រថុយ​ជីវិត​គ្រប់​ពេល​ដែល​សម្ដែង​ឈុត​ឆាក​គ្រោះ​ថ្នាក់​ ការ​ងារ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ច្បាស់​ណាស់​»

យ៉ាង​ណា​មិញ​អាការៈ​មួយ​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​គឺ​បណ្ដាល​មក​ពី​ជាតិ​ពុល​អ័រម៉ូន​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត​ ដែល​គេ​បាន​​ពិនិត្យ​ឃើញ​កាល​ពី​គេ​អាយុ​៤៧​ឆ្នាំ​ ទោះ​ជា​លោក​ខំ​ព្យាបាល​និង​ពិនិត្យ​សុខភាព​រាងកាយ​យ៉ាង​ណា​ តែ​រាងកាយ​លោក​ហាក់​ទ្រុឌទ្រោម​រឿយៗ​។

មួយ​រយៈ​ចុង​ក្រោយនេះ​Jet Li មិន​ទទួល​ការងារ​សម្ដែង​ ចំណែក​ការ​បង្ហាញ​ខ្លួន​នៅ​កន្លែង​សាធារណៈ​ក៏​មិន​សូវ​ញឹកញាប់​ដែរ​ ការ​បង្ហាញ​ខ្លួន​លោក​ភាគ​ច្រើន​ក្នុង​ការងារ​មនុស្ស​ធម៌​និង​សង្គម​ ដូច្នេះ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សន្មត​ថា​​ពេល​នេះ​លោក​​ស្ថិត​ក្នុង​ដំណាក់​កាល​ពាក់​កណ្ដាល​ចូល​និវត្តន៍។

ទោះ​ជា​បច្ចុប្បន្ន​អាការៈ​លោក​កាន់​តែ​មើល​ទៅ​ចាស់​ទ្រុឌទ្រោម​ក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​ចង់​ឃើញ​លោក​ត្រលប់​មក​សម្ដែង​វិញ​ ព្រោះ​ពួក​គេ​មើល​ឃើញ​ថា​ ឈិន ឡុង​ ដែល​បច្ចុប្បន្ន​មាន​វ័យ​រហូត​៦៩​ឆ្នាំ​ ​នៅ​តែ​​អាច​សម្ដែង​ភាពយន្ត​បាន​ដដែល​៕

ប្រភព៖ បរទេស

Share.