កីឡាករចំបាបជម្រើសជាតិកម្ពុជា លោក ស៊ូ បាលី បានឈ្នះមេដាយសំរឹទ្ធ ហើយ​ក៏ជា​លើក​ដំបូង​សម្រាប់​កីឡាករចំបាប់កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U23) (U-23 Asian Championship2023) កាលពីថ្ងៃទី១៨ មិថុនា ក្រោយយកឈ្នះកីឡាករម៉ុងហ្គោលី នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។

ស៊ូ បាលី យកឈ្នះលើកីឡាករម៉ុងហ្គូលី TSONG TBAYAR.M ដោយលទ្ធផល ៦-១ លើ​វិញ្ញាសា​ចំបាប់​សេរី Freestyle ទម្ងន់១២៥គីឡូក្រាម។ ក្រោយ​ឈ្នះមេដាយ​កីឡាករ​ចំបាប់​ជម្រើស​ជាតិក​ម្ពុជារូបនេះ បានឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញ ដោយប្រកួតដំបូង បានឈ្នះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ១០-០ពិន្ទុ តែសោកស្ដាយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាលី បាន​ប្រកួតចាញ់កីឡាករ ទួក​មេនីស្ថាន មុនយកឈ្នះកីឡាករម៉ុងហ្គោលី ៦-១ពិន្ទុ ដើម្បីទទួលបានមេដាយសំរឹទ្ធ។

រំលឹកថា កីឡាករចំបាប់កម្ពុជា ស៊ូ បាលី ក៏ជាម្ចាស់មេដាយមាស នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ដោយឡែកសម្រាប់លើកនេះ គឺជាមេដាយដ៏សំខាន់សម្រាប់លោក ក្នុង​ការ​ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U-23 Asian Championship2023)។

គួរបញ្ជាល់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា បានបញ្ជូលកីឡាករ​ចំបាប់ ​៤​រូប​ពេឪទៅ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី U23 នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន មានដូចជា៖

  • កីឡាការិនី ជា កញ្ញា 65 kg ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម
  • កីឡាករ ម៉ូ សារី 97 kg ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម
  • ចំណែកកីឡករ ស៊ូ បាលី 125 kg ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម
  • កីឡាការិនី ជឿន ស្រីឡែន 62 kg ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម

ដែលបានបាន​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​របស់​យើង គឺ​លោក​ស្រី ចូវ សុធារ៉ា ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦។ ពួកគេក៏ត្រូវបានចូលរួមដោយគ្រូបង្វឹករបស់យើងគឺលោក Komeil Ghasemi ដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១២៕

Share.