សម្រាប់​ស្ថានភាព​ប្រទេស​ថៃ​បច្ចុប្បន្ន​ឃើញ​ថា​កំពុង​តែ​ក្ដៅ​គគុក​ព្រោះ​មេរោគ​កូវីដ​១៩ មាន​ការ​ឆ្លង​រីករាល​ដាល​ខ្លាំង​ ចំណែក​អ្នកជំងឺ​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​មេរោគ​ឆ្លង​មួយ​នេះ​ក៏​កើន​ឡើង​ខ្ពស់​ជា​បន្ត​បន្ទាប់​ដែរ​ អាច​និយាយ​បាន​ថាស្ថិត​ក្នុង​វិបត្តិ​ដ៏​ធំ​មួយ រហូត​ប្រជាជន​មួយ​ចំនួន និង​តារា​ក្នុង​វង្វង់​សិល្បៈ​ខ្លះ​បាន​ចេញ​មក​បង្ហាញ​រិះគន់​ចំពោះ​ចំណុច​ខ្សោយ​នៃ​ការ​គ្រប់​គ្រង​ប្រទេស​របស់​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ​ ចាន់​អូចា​។​

តារា​ខ្លះ​ទៀត​ត្រូវ​បាន​ប្រជាជន​ស្នើ​សុំ​ឱ្យ​ចេញ​មក​​បញ្ចេញ​មតិ​ដើម្បី​ជា​សំឡេង​ជំនួស​ឱ្យ​ប្រជា​ជន​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ ប៉ុន្តែ​ទោះ​ជា​មាន​ការ​ទាមទារ​ពី​មហាជន​ក្ដី​ ក៏​មាន​តារា​មួយ​ចំនួន​នៅ​ស្ងៀម​មិន​បាន​​បញ្ចេញ​សកម្មភាព​​អ្វីទាំងអស់​ រហូត​ធ្វើ​ឱ្យ​តារា​ទាំង​នោះ​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​អនឡាញ​ ខណៈ​អ្នក​ខ្លះ​បាន​ប្រើ​វិធី​គៀប​សង្កត់​តារា​ដែល​នៅ​ស្ងៀម​ដោយ​វិធី​សាស្ត្រ​ Unfollow IG ដើម្បី​បង្ហាញ​ពី​ការ​ឈប់​គាំទ្រ​តារា​ទាំង​អស់​នោះ​ទៀត​។ យោងតាម​សារព័ត៌មាន​ The Bangkok insight ថ្ងៃ​នេះ​ត្រយង​សូម​លើក​យក​តារា​ស្រី​លេចធ្លោរ៣​ រូប​ដែល​ស្ថិតិ​ Follow នៅ​លើ​ IG ធ្លាក់​ចុះ​ខ្លាំង​ដល់​ចំណុច​ក្រហម​ព្រោះតែហ្វេន​ គៀបសង្កត់​ចង់​ឱ្យ​ចេញ​មក​ Call Out យ៉ាង​ខ្លាំង​រហូត​កើត​ជា​រឿង​ដ្រាម៉ា​លើ​អនឡាញ​។

១. Aum Patcharapa

តារា​ស្រី​ល្បី​ដែល​ទើប​តែ​អបអរ​ចំនួន​ Follow លើ​ IG គ្រប់​ ១៣លាន​គណនី​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្រាប់​តែ​​មក​ចុង​ក្រោយ​នេះ​ ចំនួន​ Follow នៅ​សល់​ត្រឹម​ ១២.៩ លាន​គណនី​ យោង​តាម​ស្ថិតិ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ចំនួន Follow គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែកក្កដា ឆ្នាំ២០២១ បាត់​អស់​ ១៤,៣៦៦ គណនី​ ខណៈ​ដែល​ថ្ងៃ​ទី​១៣ ខែកក្កដា ធ្លាក់​អស់​ ២,៨៧៣ ហើយ​ថ្ងៃ​តី​១២ ខែ​កក្កដា បាត់​អស់​ ៨,៧៦៣ យោង​តាម​ស្ថិតិ​នេះ​ចាត់​ទុក​ថា​ស្ថិត​ក្នុង​តួ​លេខ​ក្រហម​ជាប់​ៗ​គ្នា​តែ​ម្ដង​។

២. Chompoo Araya

នៅ​ខណៈ​ដែល​ Chompoo Ariya ដែល​មាន​ចំនួន​អ្នក​ Follow IG រហូត​ដល់​១០​លាន​គណនី​ ក៏​ស្រាប់​តែ​បាត់​អស់​ចំនួន​ follower ចាប់​តាំងពី​ថ្ងៃ​តី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១ កន្លង​ទៅ​ រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ចំនួន​ Follow ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ចេញ​ពណ៌​ក្រហម​ធ្លោ​។

៣. Poo Praya

ចំណែក​តារា​សម្ដែង​ Poo Praya បើ​ប្រៀប​ជាមួយ​នឹង​រៀមច្បង​តារា​សម្ដែង​ទាំង​ពីរ​ខាង​លើ​ដូច​ជា​រាង​ធ្ងន់​ធ្ងរ​ជាង​គេ​បន្តិច​ព្រោះ​ដោយ​សារតែ​មាន​​តំណែង​ជា​ ទូតសុច្ឆនៈ​របស់​អង្គការ​​ UNHCR ​ធ្វើ​ឱ្យ​មហាជន​គៀប​សង្កត់​ឱ្យ​ចេញ​មក​ស្រែក​ទាមទារ​ (Call Out) រហូត​មក​ ចំណែក​ករណី​បាត់​ចំនួន Follow រាប់​ចាប់​តាំង​ពី​ខែ​មិថុនា​កន្លង​មក​ ចំនួន Follow ធ្លាក់​ដល់​ចំណុច​ក្រហម​ជាប់​ៗ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ប្រភព៖ thebangkokinsight

Telegram-Troryorng
Share.