ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោ សែនជ័យ ត្រូវបានក្រុម​ហ៊ុនខេមបូឌានព្រីមៀរលីគ ផ្ដល់​អាជ្ញា​បណ្ណក្លិបថ្នាក់ជាតិ កាល​ព្រឹក​ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការ​ចូល​រួម​ប្រកួត​លីគកំពូលកម្ពុជា សម្រាប់​រដូវ​កាល​ឆ្នាំ២០២៣/២៤នេះ។

ជុំវិញការផ្ដល់អាជ្ញាបណ្ណក្លិបនេះ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោ​សែនជ័យ បានចំណាប់អារម្មណ៍ខ្លះៗទៅ​កាន់លោក Satoshi Saito នាយកប្រតិបិត្ត ក៏​ដូច​ជា​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ។

សូមទស្សនាវីដេអូ ខាងក្រោម៖

សមាសភាពផ្លូវការចំនួន ១០ក្លិប ដែលអាចចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Cambodian Premier League រដូវកាល ២០២៣-២៤ ជាដូចខាងក្រោម៖

ក្រៅពីក្លិបបាល់ទាត់ខេត្តព្រៃវែង សម្រាប់រដូវកាល ២០២៣-២៤ នេះដែរ ក្រុមហ៊ុន Cambodian Premier League ក៏បានផ្ដល់អាជ្ញា​បណ្ណក្លិបថ្នាក់ជាតិ ដល់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោ សែនជ័យ ឡើង​ទៅ​កាន់លីគកំពូលកម្ពុជា ។ បើ​មិន​អ្វីប្រែប្រួលលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹង​ចាប់​ផ្តើម​ពី​នៅ​ថ្ងៃ​ទី៥ ខែសីហា ដំណើរ​គ្នា​ជា​មួយ​លីគ២៕​

Share.