ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Roberto Martinez បានយកឈ្នះ Iceland (អ៊ីស្លង់) ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Laugardalsvoellur វគ្គជម្រុះ Euro 2024 ពូល J កាលពីរាត្រីថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទី៨៩’ Assist ដោយកីឡាករ Goncalo Inacio ធានា៣ពិន្ទុត្រលប់មកផ្ទះវិញ។

ខណ:ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះពាន Guinness World Record ក្រោយខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះ ក្លាយជាកីឡាករដំបូងគេដែលអាចបង្ហាញខ្លួន​ ២០០ប្រកួតក្នុងក្រុមជម្រើសជាតិ និងស៊ុតបាន១២៣គ្រាប់៕

ទស្សនាវីដេអូហាយឡាយ៖

Share.