សិល្បៈ​អន្តរជាតិ​៖ នេះ​គឺ​អាច​ចាត់​ទុក​ជា​ដំណឹង​ក្ដៅៗ​ដែល​​អ្នក​គាំទ្រ​ Park Seo Joon ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្រោយ​​​បែក​ធ្លាយ​ដំណឹង​​ថា​តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ​​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នឹង​កញ្ញា YouTuber ដ៏​ស្រស់​ស្អាត​ XOOOS ។ ​

សូម​អាន​៖ Park Min Young ខឹង​ឆេះដុំ​​បដិសេធ​មាន​ស្នេហា​នឹង​ Park Seo Joon ​ហើយ​​អះអាង​ថា​ខ្លួន​Single​!

មាន​សេចក្ដី​រាយការណ៍​​ពី​បណ្ដាញ​សារព័ត៌មាន JTBC News ​បាន​ផ្សាយ​កាល​ពី​​ខែ​​ឧសភា​កន្លង​មក​​មាន​ធ្លាយ​ដំណឹង​រសើប​ថា​តារា​សម្ដែង​រូប​សង្ហា​​ Park Seo Joon កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​​នឹង​តារា​ចម្រៀង​ និង​ជា​ YouTuber ដ៏​មាន​ប្រជាប្រិយភាព​គឺ​​កញ្ញា XOOOS។ ទំនាក់ទំនង​ស្អិតល្មួត​លើស​ពី​មិត្ត​ធម្មតា​នេះ​បាន​ឈាន​ដល់​ដំណាក់​កាល​ហៅ​គ្នា​ថា​មនុស្ស​ពិសេស​ ព្រម​ទាំង​​បាន​​ណែនាំ​គ្នា​ឱ្យ​មិត្តភក្ដិ​ជិតស្និទ្ធិ​ស្គាល់​រៀង​ៗ​ខ្លួន​ថែម​ទៀត​​ផង​។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​បាន​ឆ្លៀត​ឱកាស​ដ៏​សែន​មមាញឹក​ដើម្បី​ណាត់​ជួប​គ្នា​បង្កើន​សម្ព័ន្ធភាព​ឱ្យ​កាន់​តែ​ផ្អែមល្ហែម​​មួយ​កម្រិត​ទៀត​។​

សូម​អាន​៖ សង្ហាហើយ​​ចិត្ត​បុណ្យ​​​​ទៀត​!​​ Park Seo Joon បរិច្ចាគ​​​ជាង​១០០​លាន​ជួយ​កុមារ​​រងគ្រោះ​នៅ​តួក​គី​-ស៊ីរី​

ប៉ុន្តែ​ផលិតកម្ម​ដែល​គ្រប់គ្រង​លើ​​បុរស​សង្ហា​ Park Seo Joon បាន​ចេញ​មក​ឆ្លើយតប​ចំពោះ​ករណី​នេះ​ថា​៖ «​វា​​ជា​រឿង​​ពិបាក​បន្តិច​ក្នុង​​ការ​អះអាង​នូវ​ព័ត៌មាន​ជាក់​លាក់​ណា​មួយ​ពាក់ព័ន្ធ​នឹង​​ជីវិត​ឯក​ជន​របស់​តារា​ឬ​អ្នក​សម្ដែង​ណា​ម្នាក់​»។

កញ្ញា xooos ឬ Kim Soo Yeon ចាប់​ផ្ដើម​សាង​កេរ្តិ៍ឈ្មោះ​​នៅ​ក្នុង​រង្វង់​សិល្បៈ​តាម​រយៈ​ការ​ច្រៀង​ Cover បទ​ចម្រៀង​ល្បីៗ​ ដោយ​សារ​តែ​ជា​មនុស្ស​ស្អាត​មាន​មន្តស្នេហ៍​និង​មាន​សំឡេង​ពីរោះ​ធ្វើ​ឱ្យ​កញ្ញា​ក្លាយ​​ជា​មនុស្ស​ដែល​មាន​អ្នក​គាំទ្រ​តាមដាន​ច្រើន​ រហូត​​មាន​ឱកាស​បាន​ចុះ​ហត្ថលេខា​ចូលរួម​ជា​តារា​កុងត្រាក្នុង​ផលិតកម្ម​ Wavy ព្រម​ទាំង​ទើប​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា​ «Bad At Us» កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​​កន្លង​ទៅ​ថ្មីៗ​នេះ​។

ប្រភព៖ បរទេស, mb

Share.