នៅព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ អ្នកស្រី កែ ឡេង បាន​បង្ហាញ​សារ​នៅ​លើ​គណនី​ហ្វេស​បុក​អ្នក​ស្រី​ថា នឹង​ត្រឡប់ទៅផ្ទះវិញនៅ​ថ្ងៃស្អែក ក្រោយ​ពី​សម្រាក​ព្យា​បាល​ជំងឺ​ឈាម​កក​ក្នុង​ខួរ​ក្បាល ដែល​បាន​ទទួល​ការវះ​កាត់​ដោយ​ជោគ​ជ័យ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា (ពេទ្យ​ 1.79)​ ។

​យោងតាម​ការ​បញ្ជាក់​នៅលើហ្វេសបុក​របស់​អ្នក​ស្រី កែ ឡេង នៅ​ព្រឹកនេះថា៖ «បន្ទាប់ពី​ទទួល​ការ​វះកាត់​ទទួល​បាន​ជោគជ័យ​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ 1.79​ ហើយ​នៅ​ថ្ងៃស្អែកនេះ ​បងស្រី​បាន​ អញ្ជើញ​ទៅ​ផ្ទះ​វិញ​ហើយ​ ខ្ញុំ​បាទ​តំណាង​ឲ្យ​ក្រុម​គ្រួសារ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ថ្នាក់​ដឹក​នាំ​ក្រុម​លំដាប់​ថ្នាក់​លោកគ្រូ​ ពេទ្យ​និង​បង​ប្អូន​ទាំង​អស់​គ្នា​ ដែរ​យកចិត្តទុកដាក់​លើ​បង​ស្រី​ខ្ញុំ​បាទ​ ដែល​កុំឡុង​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ»។

គួរបញ្ជាក់ថា វីរកីឡាការិនី កែ ឡេង គឺជាកីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជា ដែល​ដែល​ជា​ម្ចាស់​​មេដាយ​មាស​កម្រិតពិភពលោក ៤ជំនាន់ជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ ឆ្នាំ២០១៣ ២០១៥ ២០១៧ និងឆ្នាំ២០១៩ បំបែកកំណត់ត្រាពិភពលោក មិន​ទាន់​មាន​កីឡាការិនី​អន្តរជាតិ​ណា​ម្នាក់​ធ្វើ​បាន​ឡើយ៕

Share.