ក្លិបបាល់ទាត់អធិរាជស Real Madrid បានប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើចាស់វស្សា Toni Kroos ចំនួន១រដូវកាលទៀត ពោលគឺឆ្នាំ ២០២៣-២៤។

Toni Kroos ចូលរួមជា Real Madrid ដំបូងនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ២៥លានអឺរ៉ូ បង្ហាញខ្លួនសរុបបាន ២៧៣ប្រកួត ស៊ុតបាន ២១គ្រាប់ ឈ្នះពានសរុប ១៩គ្រឿង។

ខណ:ខ្សែបម្រើ Toni Kroos សញ្ជាតិអាល្លឺម៉ង់ វ័យ៣៣ឆ្នាំ ក៏ជាប់ជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)។

ខណ:ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសនាំយកខ្សែបម្រើ Ilkay Gundogan ពីមេឃខៀវ Man City ដោយគ្មានតម្លៃខ្លួន (Free Agent) ក្រោយផុតកិច្ចសន្យា ពោលគឺ១២ថ្ងៃបន្ទាប់ពីឈ្នះពាន UEFA Champions League រដូវកាល ២០២២-២៣។

Ilkay Gundogan ចូលរួមជាមួយ Man City ដំបូងនៅឆ្នាំ ២០១៦ ក្នុងតម្លៃ ២០លានផោន បង្ហាញខ្លួនសរុប ១៨៨ប្រកួត ស៊ុតបាន ៤៤គ្រាប់ ឈ្នះពានសរុប ១៤គ្រឿង៕

Share.