ក្រុមបាល់ទះវិសាខា បាន​យក​ឈ្នះ​លើក្រុម WEI XU JOHOR SUKMA របស់ម៉ាឡេស៊ី ក្នុង​លទ្ធផល ៣សិតទល់និង០ នៅព្រឹកនេះ មុនប៉ះ​ក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ វេលាម៉ោង ២០:០០នាទី(ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី។

លទ្ធផលទាំង៣សិតទល់និង០ ដូចខាងក្រោម៖

  • សិតទី១៖ វិសាខា ២៥-១៥ JOHOR SUKMA
  • សិតទី២៖ វិសាខា ២៥-១៩ JOHOR SUKMA
  • សិតទី៣៖ វិសាខា ២៥-១៥ JOHOR SUKMA

ប្រកួតទីបី របស់​ក្រុម​បាល់ទះ​វិសាខា ត្រូវជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ​វេលាម៉ោង ០៨:០០នាទី។ ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មាន​រយៈ​ពេល​ប្រកួត៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់២៥ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតនេះ ក៏មានផ្សាយបន្តផ្ទាល់ នៅ​​ក្នុង​ផេក​សហព័ន្ធ​កីឡាបាល់ទះកម្ពុជាផងដែរ៕

Share.