បន្ទាយមានជ័យ៖ អាជ្ញាធរស្រុកអូរជ្រៅបានចុះណែនាំម្ចាស់ផ្ទះដែលសង់រំលោភយកផ្លូវសារធារណៈជាង៤ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ និងបាត់បងសោភ័ណភាពផ្លូវសាធារណៈ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាលើកចុងក្រោយនិងទុកពេល១ខែឲ្យម្ចាស់ចុះរើចេញ  បន្ទាប់ពីម្ចាស់ទីតាំងខាងលើ​បានធ្វើកិច្ចសន្យាជាច្រើនដងហើយ នៅតែមិនរុះរើចេញដូចកិច្ចសន្យានោះសោះ។

តាមលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានប្រាប់ឲ្យដឹងថា ម្ចាស់ទីទាំងឈ្មោះ តាំង ហ័រឃីម  កន្លងមកអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅធ្វើការណែនាំនិងកិច្ចសន្យា៥លើករួចមកហើយនៅអំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ តែម្ចាស់នៅមិនទាន់រុះរើសំណង់ដែលសង់រំលោភលើចំណីនៅឡើយទេ។

ទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅពិនិត្យជាក់ស្តែង និងណែនាំហើយធ្វើកិច្ចសន្យាអោយម្ចាស់សំណង់ត្រូវរុះរើចេញជាបន្ទាន់ ដោយទុកពេលឲ្យ១ខែទៀត បើសិនជាមិនរុះរើចេញទេ និងសុំគោលការទៅថ្នាក់លើមានវិធានការតាមច្បាប់តែម្តង៕

This image has an empty alt attribute; its file name is image-577-1024x576.png

អត្ថបទ៖ បន្ទាយមានជ័យ

Share.