ក្រុមបាល់ទះវិសាខា បរាជ័យក្នុងប្រកួតទី២ នាពីរាត្រីថ្ងៃទី២២ មិថុនា ក្រោមថ្វីដៃក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី។

លទ្ធផលទាំង ៣សិតទល់និង១ ដូចខាងក្រោម៖

  • សិតទី១៖ វិសាខា ១៧-២៥ Win Streak
  • សិតទី២៖ វិសាខា ១៨-២៥ Win Streak
  • សិតទី៣៖ វិសាខា ២៧-២៥ Win Streak
  • សិតទី៤៖ វិសាខា ២១-២៥ Win Streak

ជំនួបទី១ វិសាខាបាន​យក​ឈ្នះ​លើក្រុម WEI XU JOHOR SUKMA របស់ម៉ាឡេស៊ី ក្នុង​លទ្ធផល ៣សិតទល់និង០ សិតទី១៖ វិសាខា ២៥-១៥, សិតទី២៖ វិសាខា ២៥-១៩,សិតទី៣៖ វិសាខា ២៥-១៥។

ប្រកួតទីបី របស់​ក្រុម​បាល់ទះ​វិសាខា ត្រូវជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ​វេលាម៉ោង ០៨:០០នាទី។ ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មាន​រយៈ​ពេល​ប្រកួត៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕

Share.