កីឡាករ​ដេញបាល់លឿន​របស់​វិសាខា ផុល រតន: បាន​ប្រាប់​សាព័ត៌មាន​ត្រយង ពេល​មុន​ចេញ​ទៅ​ប្រកួត​ពាន​អ្តរជាតិ​ នៅ​ម៉ាឡេស៊ី​ថា៖«នេះ​ជាការទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​ទៀត នៅ​ពេល​បាន​នៅ​ជា​មួយ​ពូល​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ផ្សេងៗ។ ចូល​រួម​លើក​នេះ​ខ្ញុំ​មិន​មាន​អាភ័យ​ទេ ព្រោះ​ធ្លាប់​មាន​បទ​ពិសោធន៍​ចេញ​ទៅប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​ដង​»។

កីឡាករ​មាន​កម្ពស់ ១.៨៧ម៉ែត្ររូប​នេះថា ទៅប្រកួត​នៅ​ម៉ាឡេស៊ី​លើក​នេះ គឺ​ខ្លួន​នឹង​ខំប្រឹង​ ពី​មុន​ធ្លាប់​ធ្វើ​ដើម្បី​ប្រទេស​ជាតិ តែ​លើក​នេះ​គឺធ្វើ​ដើម្បី​ផ្ទះ​ខ្លួន​ម្ដង គឺក្លិបបាល់តះ​វិសាខា។ ក្រុម​បាល់​ទះ​វិសា​ខា បាន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី មាន​រយៈ​ពេល​ប្រកួត៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕

ទស្សនាវីដេអូ កិច្ចសម្ភាសន៍កីឡាករ ផុល រតន: ខាង​ក្រោម៖

Share.