អបអរសាទរក្រុមបាល់ទះ វិសាខា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះ Johor Bahru-Mayor’s Cup 2023 បន្ទាប់​ពី​យក​ឈ្នះ​លក​ក្រុម SARAWAK របស់ក្នុងលទ្ធផល ៣-០ (២៥-៨, ២៥-២១, ២៥-១១) នារាត្រី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹក​ដី​​ម៉ាឡេស៊ី។

ឆ្លងកាត់​វគ្គជម្រុះ​ក្នុង​ពូល ប្រកួតទី១ ឈ្នះ​លើក្រុម WEI XU JOHOR SUKMA របស់ម៉ាឡេស៊ី ក្នុង​លទ្ធផល ៣-០ (២៥-១៥,២៥-១៩, ២៥-១៥ ) ព្រឹកថ្ងៃទី២២ មិថុនា ប្រកួតទី២ បរាជ័យ ក្រោម​ថ្វី​ដៃ​ក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ នាពីរាត្រីថ្ងៃទី២២ មិថុនា។

ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ការ​ចូល​រួម​ពី​ក្លិប​មក​ពី ៧មាន​ដូច​ជា៖ ក្លិប Win Streak Taiwan, ក្លិប Sarawak, ក្លិប Visakha Cambodia, ក្លិប Wei Xu Johor SUKMA, ក្លិប Shah Alam City Council, ក្លិប Songkhla Thailand, ក្លិប Way Li Taiwan។ ​ប្រកួត​រយ:ពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះវិសាខា នឹង​ប៉ះ​ក្រុម Shah Alam City Council (MBSA) វេលាម៉ោង ១៩:០០នាទីយប់ (ម៉ោងនៅកម្ពុជា)កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣ប្រកួតនៅថ្ងៃនេះ៖

Share.