ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា Forward Sportswear ដែល​ឧបត្ថម្ភ​កីឡា​មួយ​ចំនួន​ក្នុង​ស្រុក​ដូចជា​​ក្រុម​ជម្រើស​ជាតិ​ប៉េតង់ បាល់ទះ​ និង​ក្លិប​បាល់ទាត់​មួយ​ចំនួន នាពេល​កន្លង​ទៅ ពេល​នេះ​បាន​​បង្ហាញ​ពី​ឯកសណ្ឋាន​៦​ឈុត​របស់​​​ក្លិប​បាល់ទាត់ Lion King ដែល​​ជា​ដៃ​គូ​របស់​ខ្លួន​មាន​មូលដ្ឋាន​នៅ​​ខេត្ត​សៀមរាប។

ជម្រើស១១នាក់ដំបូងកន្លងទៅ
ឯកសណ្ឋាន​ប្រកួត​ជា​ម្ចាស់ផ្ទះ
ឯកសណ្ឋាន​ប្រកួត​ជា​ម្ចាស់ផ្ទះ សម្រាប់អ្នកចាំទី
ឯកសណ្ឋាន​ប្រកួត​នៅក្រៅទឹកដី
ឯកសណ្ឋាន​ប្រកួត​នៅក្រៅទឹកដី​សម្រាប់អ្នកចាំទី
ឈុត​សម្រាប់ហ្វឹកហាត់​កាយសម្បទា
ឈុតសម្រាប់​ហ្វឹកហាត់​បច្ចេកទេស

ក្លិប​បាល់ទាត់ Lion King ជា​សមាជិក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត ដោយ​ប្រើ​ឈ្មោះ​ជា​ ក្រុម​ខេត្ត​សៀមរាប ខណៈ​ឯកសណ្ឋាន​ទាំង​អស់​នេះ​អ្នក​គាំទ្រ​អាច​ទាក់ទង​ទិញ​តាម​រយៈ​ក្លិប​បាន៕

Share.