ក្រុមបាល់ទះវិសាខា នឹង​ត្រូវ​ប៉ះក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ ដើម្បីដណ្តើមលេខ៣ ពានអន្តរជាតិនៅម៉ាឡេស៊ី បន្ទាប់​ពីចាញ់ក្រុម Shah Alam City Council (MBSA) វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៤ មិថុនា។ ដូច​នេះ​វិសាខា ​ត្រូវ​ប្រកួត ដើម្បីដណ្តើមលេខ៣ ​ជាមួយក្រុមចាញ់ថ្ងៃមុន វេលាម៉ោង ១៤:៣០នាទី រសៀលនេះ។

៤ប្រកួតកន្លង​មក​របស់​វិសាខា៖

  • ប្រកួតទី១ ឈ្នះ​លើក្រុម WEI XU JOHOR SUKMA របស់ម៉ាឡេស៊ី ក្នុង​លទ្ធផល ៣-០ (២៥-១៥,២៥-១៩, ២៥-១៥ ) ព្រឹកថ្ងៃទី២២ មិថុនា។
  • ប្រកួតទី២ បរាជ័យ ក្រោម​ថ្វី​ដៃ​ក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ ក្នុងលទ្ធផលទាំង ៣-១ (១៧-២៥, ១៨-២៥, ២៧-២៥, ២១-២៥ នាពីរាត្រីថ្ងៃទី២២ មិថុនា។
  • ប្រកួតទី៣ ឈ្នះ​​ក្រុម SARAWAK របស់ក្នុងលទ្ធផល ៣-០ (២៥-៨, ២៥-២១, ២៥-១១) នារាត្រី​ថ្ងៃទី២៣ ខែមិថុនា។
  • ប្រកួតទី៤ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាញ់ក្រុម Shah Alam City Council (MBSA) ក្នុងលទ្ធផល ៣-២ ( ២៩-២៧, ២៥-២០, ២៥-២៧, ៣៣-៣៥, ១៥-១៣) កាលពីរាត្រីថ្ងៃទី២៤ មិថុនា។

ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ការ​ចូល​រួម​ពី​ក្លិប​មក​ពី ៧មាន​ដូច​ជា៖ ក្លិប Win Streak Taiwan, ក្លិប Sarawak, ក្លិប Visakha Cambodia, ក្លិប Wei Xu Johor SUKMA, ក្លិប Shah Alam City Council, ក្លិប Songkhla Thailand, ក្លិប Way Li Taiwan។ ​ប្រកួត​រយ:ពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

កម្មវិធីប្រកួត ដណ្តើមលេខ៣ ក្រុមបាល់ទះវិសាខា នឹង​ត្រូវ​ប៉ះក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ នៅ​រសៀលនេះ៖

Share.