ប្រទេសឥណ្ឌូណេស៊ី នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup U17 ដែលនឹងរៀបចំនៅថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០២៣ ដោយមាន២៤ក្រុម មកពីជុំវិញទ្វីបទាំង៦ ទូទាំងពិភពលោក។

Indonesia AFF Mitsubishi Electric Cup 2022 squad: Who's in and who's out? |  Goal.com English Oman

ការតែងតាំងប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ FIFA U-17 World Cup ត្រូវបានប្រកាសដោយសហព័ន្ធបាល់ទាត់អន្តជាតិ ដែលហៅកាត់ថា FIFA បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុង Zurich ប្រទេសស្វីស កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ក្រៅពីការប្រកាសតែងតាំងប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ U-17 World Cup ក្នុងនោះ FIFA ក៏បានប្រកាសថាប្រទេសកូឡុំប៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ U-20 Women’s World Cup ឆ្នាំ២០២៤ ផងដែរ។

ដោយឡែក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តជាតិ បានជួបពិភាក្សាជា មួយលោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសឥណ្ឌូណេស៊ី ពាក់ព័ន្ធរឿងរ៉ាវ ដែលបានដកសិទ្ធពីប្រទេសឥណ្ឌូណេស៊ី ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ World Cup U21 កាលពីពេលកន្លងទៅ ដែលកិច្ចពិភាក្សានោះបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

FIFA President Gianni Infantino (center) poses with the Chairman of the Indonesian Football Association (PSSI), Erick Thohir (right), after a meeting on Thursday (6/4/2023) in Paris, France. The meeting discussed the plans for the transformation of Indonesian football and the decision on the sanctions for PSSI. FIFA then appointed Indonesia as the host of the 2023 U-17 World Cup on Friday night (23/6).

ការសម្រេចឱ្យប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនេះបង្ហាញថា FIFA នៅតែជឿជាក់ថា ឥណ្ឌូណេស៊ី មានសមត្ថភាពធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភពលោកនេះបាន បើទោះបីជា FIFA ទើបតែដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌូណេស៊ី ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup U21

A worker checks the grass on the field of the Gelora Bung Karno Main Stadium (GBK), Jakarta, on Thursday (6/4/2023). The GBK Main Stadium is projected to become one of the arenas for the 2023 FIFA U-17 World Cup.

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ FIFA U-17 World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៨៥ ដោយគ្រានោះប្រទេស ចិនទទួលរៀបចំធ្វើជាម្ចាស់ ហើយក្រុមជម្រើសជាតិនីហ្សេរីយ៉ា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០ ខណៈក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះជើងឯង ច្រើនជាងគេ រហូត៤ដង ១៩៩៧, ១៩៩៩, ២០០៣, និងឆ្នាំ២០១៩ ៕

Share.