តារា​ចម្រៀង​ ម៉េង កែវពេជ្ជតា នៅ​ថ្ងៃ​សុក្រ​នេះ​ (១៦ ខែកក្កដា ២០២១) បាន​ចេញ​មក​បង្ហោះ​អួត​រូប​គំនូរ​មួយ​សន្លឹក​ដែល​​ជា​ស្នាដៃ​គូរ​រូប​ដោយ​កូន​ស្រី​ពៅ​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​។

សូមចុច​អាន​ អ្នក​នាង​ ​ម៉េង​ ពេជ្ជតា​ ​រំភើប​​ខ្លាំង​ពេល​ទៅ​ចាក់​វ៉ាក់សាំង​ បាន​ជួប​មនុស្ស​ពិសេស​នៅ​ទីនោះ​!

អ្នកស្រី​ ម៉េង កែវពេជ្ជតា និង​កូន​ស្រី

អ្នក​មេម៉ាយ​កូន​ពីរអ្នក​ស្រី​ ម៉េង​ កែវ​ពេជ្ជតា​ ដែល​​មិន​ត្រឹម​តែ​មាន​ទឹក​ដម​សំឡេង​ល្អ​ បក​ស្រាយ​បទ​ចម្រៀង​បាន​ពីរោះ​ តែ​ក៏​មាន​សមត្ថភាព​អាច​ច្នៃ​​ និង​ ដេរ​ម៉ូដ​សំលៀក​បំពាក់​បាន​នោះ​ ហាក់​រំភើប​ព្រោះ​តែ​កូន​ស្រី​មាន​ដុង​ស្រដៀង​នឹង​ខ្លួន​ ទើប​បាន​បង្ហោះ​ចែក​រំលែក​​ស្នាដៃ​គំនូរ​​​ដ៏​ស្អាត​មួយ​ដែល​កូន​ស្រី​​ពៅ​ កុមារី​ សង្វារពេជ្រ ​បាន​គូរ​រូប​ឱ្យ​​អ្នក​ស្រី​។​

ថ្វី​ត្បិត​តែ​ស្នាដៃ​នោះ​មើលទៅ​មិន​អាច​និយាយ​បាន​ថា​ដូច​១០០​ភាគ​រយ តែ​បើ​ពិនិត្យ​ពី​សិល្បៈ​នៃ​ការ​ច្នៃ​ប្រឌិត​ខ្ពស់​របស់​ម្ចាស់​ស្នាដៃ​ ធ្វើ​ឱ្យ​មហាជន​មិន​អា​ច​ប្រកែក​បាន​ទេ​ថា​ មាន​​លក្ខណៈ​​ប្រណិត​ ប្លែក​ និង​ ទាន់​សម័យ​ ខុស​ពី​គំនូរ​ទូទៅ​។​

ទឹក​ចិត្ត​ជា​ម្ដាយ​ម្នាក់​ពិត​ជា​រីករាយ​ដែល​កូន​ស្រី​ខ្លួន​មាន​ដុង​និង​ទេពកោសល្យ​ល្អ​តាំង​ពី​កំណើត​អាច​គូរ​រូប​​អ្នក​ស្រី​ពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​បើ​ទោះ​ជា​រូប​មិន​ស្អាត​ ក៏​​ក្នុង​នាម​ជា​ម្ដាយ​ម្នាក់​ អ្នក​ស្រី​រំភើប​រួច​ស្រេច​ទៅ​ហើយ​ចំពោះ​ទឹក​ចិត្ត​របស់​កូន​ដែល​មាន​ចំពោះ​អ្នក​ស្រី​។

តារា​ចម្រៀង​ជើង​ចាស់​នៅ​តែ​មាន​ការ​គាំទ្រ​ច្រើន​ ហើយ​ក៏​ជា​អ្នកម្ដាយ​ដ៏​ឆ្នើម​​របស់​កុមារ​ា​រតនៈ​ និង​ កុមារី​សង្វារពេជ្រ​ ​​បាន​បង្ហាញ​ពី​ក្ដី​រីករាយ​របស់​ខ្លួន​​ តាម​រយៈ​សំណេរ​យ៉ាង​ខ្លីមួយ​ ​ហាក់​និយាយ​ជាមួយ​នឹង​កូន​ប្រុស​ស្រី​របស់​អ្នក​ស្រី​ថា​ ​​៖

«ស្អាតហួសកូនហ្អេីយ​ 😀💖 រតនៈ​មេីលប្អូនកូនឯងនេះចេះណាស់​ 💖💖អរគុណកូនស្រីពៅ​ កូនពូកែណាស់​ ពេជ្ជតាសង្វាពេជ្រ​ 😘 Pich Pinkiepie Neak Slasher»​​​

ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​កោត​សរសើរ​ចំពោះ​ស្នាដៃគូរ​គំនូរ​របស់​កូន​ស្រី​ពៅ​អ្នក​ស្រី​ ម៉េង កែវពេជ្ជតា​ ថា​ពូកែ​ប៉ិន​ប្រសប់​ដូច​ជា​អ្នក​ម្ដាយ​ ដោយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ឆ្លៀត​សរសើរ​ពី​សម្រស់​របស់អ្នក​មេម៉ាយ​ចាយ​រាង​រូប​នេះ​ថា​នៅ​តែស្អាត ហើយ​កាន់តែ​ស្អាត​និង​ក្មេង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ថែម​ទៀត​ផង​។

គួរ​ដឹងដែរ​ថា​កូន​ស្រី​ពៅ​របស់​អ្នកស្រី កុមារី​ សង្វារពេជ្រ ក្រៅពី​មាន​សមត្ថភាពគូ​រ​រូប​ច្នៃ​ម៉ូដ ដេញ​ហ្គីតា​ ​បាន​ហើយ​នោះ​ ថែមទាំង​អាច​ កូដ​ទ្រ​ ​ចេញ​ជា​ចង្វាក់​បទ​ចម្រៀង​បាន​យ៉ាង​ពីរោះ​​ថែម​ទៀត​ផង​៕​

Telegram-Troryorng
Share.