ពានរង្វាន់ KCC Pre-Season Cup 2023 បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូល កាលពីថ្ងៃទី២៥ ខែមិថុនា ដោយរកឃើញជើងខ្លាំងចំនួន៤៖ ISI ដង្កោសែនជ័យ, ព្រៃវែង, ​ណាហ្គាវើលដ៍ និង Tiffy Army FC។

ខណ:អ្នកចាំទីចំនួន៤រូប បិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី (រក្សា Clean Sheet) បានម្នាក់១ដងគ្នា ពេញវគ្គជម្រុះ KCC Pre-Season Cup 2023៖

  • គឹម ចាន់វាសនា របស់ព្រៃវែង
  • ឆេង ចាន់ថា របស់ ISI ដង្កោសែនជ័យ
  • សាំង ហាន់ឃុន របស់ព្រៃវែង
  • ពេជ្រ តារា របស់ Tiffy Army FC។

ពូល A៖
1.ណាហ្គាវើលដ៍ មាន៦ពិន្ទុ
2.ISI ដង្កោសែនជ័យ ៣ពិន្ទុ
ពូល B៖
1.ព្រៃវែង ៦ពិន្ទុ
2.Tiffy Army មាន៣ពិន្ទុ

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-១ កក្កដា ណាហ្គាវើលដ៍ ប៉ះ Tiffy Army វេលាម៉ោង ៦:៣០នាទីល្ងាច
-២ កក្កដា ISI ដង្កោសែនជ័យ ប៉ះ ព្រៃវែង វេលាម៉ោង ៦:៣០នាទីល្ងាច។

ពានរង្វាន់ KCC-Preseason Cup 2023 មាន៦ក្រុមចូល ដែលមានដូចជា៖ ណាហ្គាវើលដ៍, Tiffy Army FC, ព្រៃវែង, នគរបាលជាតិ, អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ (Life FC) ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣៕

Share.