កំពត ៖ ដំណោះស្រាយរវាងប្រជាពលរដ្ឋចំនួន៤៨៤គ្រួសារ ជាមួយក្រុមហ៊ុនពិភពដីមាស ក្នុងជំនួបលើកទី១ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត មិនទាន់ដាច់ស្រេចនៅឡើយទេ ខណៈដែលបងប្អូនប្រជាពលរដ្ឋមិនឯកភាព យល់ស្របតាមតំណាងក្រុមហ៊ុនឡើយ ។

ការលើកឡើងរបស់ប្រជាពលរដ្ឋ ចង់ជួបជាមួយលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសផ្ទាល់ សង្ឃឹមថាលោកឧកញ៉ានិងមកជួបប្រជាពលរដ្ឋ ដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី២ ពីមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់ របស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋចំនួន៤៨៤គ្រួសារ ។

ក្រោយពីជំនួបដំណោះស្រាយមិនបានជាលទ្ធផលរួចមក ពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ រងចាំដំណោះស្រាយលើកទី២ទៀត៕

អត្ថបទ៖តាតុងសែនជ័យ

Share.