ភ្នំពេញ ៖ ដើមត្របែកព្រៃមួយដើម បានបាក់រលើងរលំសង្កាត់លើម៉ូតូអ្នកដំណើរ បណ្តាលឲ្យរងរបួសម្នាក់ ខណៈដែលមេឃធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់បក់បោក កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ១៦៩ កន្លែងសួនហាត់ប្រាណ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

This image has an empty alt attribute; its file name is image-713.png

តាមប្រភពបានឲ្យដឹងថា ខណៈដែលកំពុងធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់បក់បោក បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-7754 ធ្វើដំណើរតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុស្រាប់តែដើមត្របែកព្រៃ រលើងរលំសង្កត់លើកាតទទឹងផ្លូវ បណ្តាលឲ្យរងរបួស ម៉ូតូខ្ទេចមួយកំណាត់មុខ ។

This image has an empty alt attribute; its file name is image-712-1024x485.png

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅនាំជនរងគ្រោះទៅព្យាបាល ហើយកាត់ កាប់យកដើមឈើចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ៕

តាមប្រភពបានឲ្យដឹងថា ខណៈដែលកំពុងធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់បក់បោក បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-7754 ធ្វើដំណើរតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុស្រាប់តែដើមត្របែកព្រៃ រលើងរលំសង្កត់លើកាតទទឹងផ្លូវ បណ្តាលឲ្យរងរបួស ម៉ូតូខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅនាំជនរងគ្រោះទៅព្យាបាល ហើយកាត់ កាប់យកដើមឈើចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.